មនុស្សម្នាក់ៗសុទ្ធសឹងតែមានភាពស្មុកស្មាញនៅក្នុងជីវិត ពេលខ្លះមនុស្សមួយចំនួនតូចសម្រេចចិត្តទៅគិតខ្លីព្រោះគេមិនដឹងថាត្រូវផ្លាស់ប្តូរជីវិតរបស់គេដោយដូចម្តេច។ នៅខាងក្រោមនេះគឺជាវិធីដែលប្រើពេលតែ៤សប្តាហ៍ក៏ការផ្លាស់ប្តូរជីវិតរបស់អ្នក។
សប្តាហ៍ទី១
-ព្យាយាមធ្វើជាមនុស្សដែលចូលក្រោកពីព្រលឹម
-ផ្លាស់ប្តូរទៅញាំអាហារដែលមានជីវជាតិហើយមិនប៉ះពាល់ដល់សុខភាព
-ព្យាយាមធ្វើសកម្មភាពឲ្យបានច្រើន ជាជាងការមិនធ្វើពលកម្មអ្វីសោះ
សប្តាហ៍ទី២
-បោះចោលនូវសម្ភារៈដែលមិនមានប្រយោជន៍សម្រាប់អ្នក
-បញ្ចប់នូវកិច្ចការដែលអ្នកត្រូវទទួលខុសត្រូវឲ្យអស់
-លាស់បង់មនុស្សដែលអ្នកគិតថាគ្មានប្រយោជន៍សម្រាប់អ្នកហើយនាំរឿងដល់អ្នក
សប្តាហ៍ទី៣
-កត់ត្រាគំរោងរបស់ដាក់ក្នុងសៀវភៅ ហើយកាន់វាតាមខ្លួន
-សរសេរបំណងប្រាថ្នារបស់អ្នកដាក់ក្នុងសៀវភៅ ទោះបីវាជាបំណងប្រាថ្នាដែលមិនអាចទៅរួចក៏ដោយ
-ត្រូវមានគំរោងសម្រាប់ថ្ងៃស្អែកជានិច្ច ពោលគឺត្រូវតែសរសេរវាយ៉ាងហោចណាស់មុនមួយថ្ងៃ
សប្តាហ៍ទី៤
-រៀនរស់នៅក្នុងផែនជីវិតបែបផ្សេង
-យកឈ្នះភាពភ័យខ្លាចរបស់អ្នកហើយត្រូវហ៊ានទទួលបរាជ័យ
-ព្យាយាមរស់ដោយគ្មានសម្ភារៈអេឡិចត្រូនិចនិងអ៊ីនធើណេត
-រៀនរស់ក្នុងភាពស្ងប់ស្ងាត់
ប្រភព: Bright Side
Post a Comment