ជារៀងរាល់ថ្ងៃមនុស្សគ្រប់ៗរូបតែងតែប្រឈមមុខនិងភាពមិនសប្បាយចិត្ត ដែលវាបណ្តាលមកពីកត្តាផ្សេងៗរួមមានកត្តាផ្ទាល់ខ្លូន និងមូយទៀតគឺកត្តាជុំវិញខ្លួន។ មានពេលខ្លះទៅ យើងដឹងថាខ្លូនឯងមិនសប្បាយចិត្តដោយសារអ្វី ប៉ុន្តែពេលខ្លះទៀតសូម្បីតែសមីខ្លូនផ្ទាល់ អត់ទាំងដឹងថាខ្លួនឯងនឹងពិបាកចិត្តរឿងអ្វីផង។ មែនទែនទៅវាមិនមែនជាសញ្ញាណល្អនោះទេ ប្រសិនបើស្ថានភាពនេះកើតឡើងទៅលើអ្នក។
សូមចំណាយពេលអានចំនុចទាំង៤នេះ ដើម្បីដឹងពីមូលហេតុដែលជារឿយៗធ្វើអោយមិនសប្បាយចិត្តនឹងខ្លូនឯងជារៀងរាល់ថ្ងៃ:
១.រំពឹងចង់បានភាពឥតខ្ចោះច្រើនពេក
ទាល់តែទទួលបានភាពឥតខ្ចោះទើបអ្នកសប្បាយពេញមែនទេ? ប្រសិនបើអ្នកមានទស្សនះបែបនេះមែន ជីវិតរបស់អ្នកគ្មានថ្ងៃទទូលបានភាពរីករាយ និងសុភមង្គលនោះទេ។ មិនអាចទទួលបានដោយសារ គ្មាននរណាម្នាក់អាចនឹងធ្វើអ្វីបានដោយឥតខ្ចោះនោះ។ហើយប្រសិនបើអាច សូមសប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅក្នុងពេលនេះទៅទើបវាជាការមួយដែលល្អប្រសើរសម្រាប់ជីវិតអ្នក។
២. រស់នៅក្នុងពិភពដែលលឺតែភាពអវិជ្ជមាន
ជារៀងរាល់ថ្ងៃ តែងតែមានមនុស្សផ្សេងដែលនិយាយពីនេះពីនោះ។ ពេលខ្លះការនិយាយទាំងនោះជាអ្វិដែលយើងគូរតែស្តាប់ហើយយកទៅពិចារណា និងរៀនសូត្រនៅក្នុងជីវិត ក៏ប៉ុន្តែមនុស្សមួយចំនួនទៀតចូលចិត្តតែនិយាយអំពីអ្វីដែលមិនល្អ និងអវជ្ជមានជាច្រើនអំពីអ្វីមួយ ឬអំពីនរណាម្នាក់។ ជាការពិត នៅពេលដែលត្រចៀកអ្នករាល់ថ្ងៃតែងតែលឺអំពីអ្វីទាំងនេះ ជីវិតរបស់អ្នកនឹងមិនស្រស់ស្រាយនោះឡើយ ពីព្រោះថាអ្នកលឺតែអ្វីដែលមិនគួរគម្បីនឹងលឺដូចនេះ។
៣. តែងតែប្រៀបធៀបខ្លូនឯងនិងអ្នកដទៃ
ជានិច្ចជាកាល នរណាក៏ដួចនរណាដែរ គឺតែងតែចូលចិត្តប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ ហើយនេះហើយតែងតែធ្វើអោយអ្នកមានអារម្មណ៏ថាមិនស្កប់ស្កល់ ហើយចង់បានអ្វីមួយដូចគេ ឬលើសពីនេះ។ តើអ្នកដឹងថាការបៀបធៀបនេះ ហើយដែលបណ្តាលអោយអ្នកមានអារម្មណ៏អត់សប្បាយចិត្ត ពីព្រោះថាអ្នករវល់តែបៀបធៀប រហូតទៅដល់ប្រើប្រាស់ជីវិតខ្លូនឯងអោយបានល្អ និងសប្បាយរីករាយ។
៤. បន្ថែមភាពស្មុគស្មាញនៅក្នុងជីវិត
ការពិតទៅបញ្ហា និងភាពស្មុគស្មាញគឺតែងតែកើតមានឡើងនៅក្នុងជីវិតមនុស្សគ្រប់គ្នា។ពេលខ្លះបញ្ហានោះគឺវាតិចតួចទេ តែពេលខ្លះគឺខ្លួនអ្នកផ្ទាល់ដែលធ្វើអោយវារឹតតែស្មុគស្មាញ។ ស្មុគស្មាញដោយសារតែអ្នកចូលចិត្តគិតសារចុះសារឡើង ហើយគិតថាវាពិតជាស្មុគស្មាញណាស់មិនអាចដោះស្រាយបាននោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងអាចគ្រប់គ្រងភាពស្មុគស្មាញទាំងអស់នោះបាន ហើយបានយ៉ាងល្អទៀតផងប្រសិនបើខ្លួនយើងផ្ទាល់អនុញ្ញាត។។
អត្ថបទដោយ៖ ព្រឿន បញ្ញារី
អត្ថបទដោយ៖ ព្រឿន បញ្ញារី
Post a Comment