ជីវិតជានិស្សិតច្បាស់ណាស់ភាគច្រើនសុទ្ធតែធ្លាប់កុហកខ្លួនឯង ជាពិសេសសម្រាប់ការប្តេជ្ញាមើលមេរៀនសម្រាប់រាល់ការប្រឡង។ ទោះបីជាមានគម្រោងឬការប្តេជ្ញាយ៉ាងមុតមាំយ៉ាងណាក៏ដោយ សិស្សនិស្សិតកម្រធ្វើវាបានណាស់ ដោយពួកគេតែងតែនិយាយថាចាំស្អែកចាំមើល ហើយពាក្យមួយនេះបានក្លាយជាប្រពៃណីសម្រាប់សិស្សមួយចំនួនទៅហើយ។ ចុងក្រោយពួគគេចំណាយពេលត្រឹមតែមួយថ្ងៃ ឬមួយយប់ចុងក្រោយប៉ុណ្ណោះដើម្បីការប្រឡងរបស់ពួគគេ។ អត្ថបទនេះនឹងប្រាប់អ្នកពីគន្លឹះសំខាន់ៗដើម្បីទទួលបានជោគជ័យក្នុងការប្រឡងទោះបីជាមានពេលខ្លីបែបនេះក៏ដោយ។
១. មុនពេលចាប់ផ្ដើមមើលមេរៀន
ជំហានដំបូងមុននឹងចាប់ផ្ដើមកាន់សៀវភៅមកអាននោះ ត្រូវតែស្វែងរកទីកន្លែងសមរម្យមួយដែលស្ងប់ស្ងាត់អាចឲ្យអ្នកផ្ដោតអារម្មណ៍លើមេរៀនបានល្អ។ ក្រៅពីនោះត្រូវតែប្រាកដថា អ្នកនៅឆ្ងាយពីគ្រប់យ៉ាងដែលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់អ្នក។ ជាពិសេសគឺទូរស័ព្ទដៃ ដោយអ្នកមិនត្រូវទុកវានៅជិតខ្លួននោះទេ ហើយបើអាចបិទវាកាន់តែល្អដើម្បីកុំឲ្យរំខាន។
បន្ទាប់ពីនេះគឺត្រូវតែពិសារចំណីដែលល្អមិនប៉ះពាល់ដល់សុខភាពរបស់អ្នកហើយមានសមត្ថភាពជួយឲ្យអ្នកមិនងងុយដេក និងផ្ដោតអារម្មណ៍បានកាន់តែល្អ។ ប៉ុន្តែអ្នកមិនត្រូវពិសារភេសជ្ជៈមួយចំនួនដែលមានជាតិកាហ្វេអ៊ីននោះទេ ទោះបីជាវាអាចធ្វើឲ្យអ្នកមិនងងុយដេកក៏ដោយ។ ជំរើសដែលល្អសម្រាប់អ្នកនោះ គឺផ្លែប៉ោមព្រោះវានឹងអាចជួយឲ្យមិនងងុយដេក ថែមទាំងជួយឲ្យអ្នកផ្ដោតអារម្មណ៍បានកាន់តែល្អ និងមិនប៉ះពាល់ដល់សុខភាពថែមទៀតផង។

២. ខណៈពេលមើលមេរៀន
ឈានដល់ពេលមើលមេរៀន អ្នកត្រូវតែដឹងឲ្យច្បាស់ពីអ្វីដែលត្រូវធ្វើនិងអ្វីដេលមិនត្រូវធ្វើ។ ត្រង់កំឡុងពេលនេះ អ្នកមិនត្រូវស្លន់ស្លោព្រួយបារម្ភខ្លាំងនោះទេ ព្រោះវានឹងឲ្យអ្នកមិនអាចចងចាំអ្វីបានទាំងអស់។ អ្វីដែលត្រូវធ្វើគឺព្យាយាមធ្វើយ៉ាងឲ្យខ្លួនអ្នកមានអារម្មណ៍ស្ងប់ទើបជាជម្រើសល្អបំផុត។ បន្ទាប់ពីមានអារម្មណ៍ស្ងប់ហើយ អ្នកត្រូវតែព្យាយាមកត់ចំណាំចំណុចសំខាន់ៗនៃមេរៀនដោយមិនត្រូវព្យាយាមចងចាំអ្វីគ្រប់យ៉ាងនោះទេ ព្រោះថាអ្នកគ្មានពេលដើម្បីធ្វើវាឡើយ។ ដើម្បីដឹងរាល់ចំណុចសំខាន់នៃមេរៀននីមួយៗនោះ អ្នកត្រូវតែអានចំណុចសង្ខេបនៅចុងបញ្ចប់នៃមេរៀន។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញពេលវេលាបានយ៉ាងច្រើន។
កាន់តែល្អនោះអ្នកគួរតែ សរសេររាល់ចំណុចសំខាន់ទាំងនោះហើយព្យាយាមទន្ទេញវាឲ្យចាំសម្រាប់ការប្រឡងរបស់អ្នក។ ទោះបីជាអ្នកមានរយៈពេលខ្លីអ្នកក៏ត្រូវពេលវេលាខ្លះសម្រាប់ឲ្យខួរក្បាលអ្នកបានសម្រាកផងដែរ។ អ្នកគួរតែសម្រាករាល់រយៈពេល ១ម៉ោងម្ដងដោយចំណាយពេលប្រហែល ៥នាទីធ្វើអ្វីផ្សេងដូចជាផឹកទឹក ឬដើរចុះដើរឡើងដើម្បីលំហែរខួរក្បាលឲ្យបានស្រឡះល្អ។

៣. បន្ទាប់ពីការមើលមេរៀន
អ្នកមិនគួរចំណាយពេលពេញមួយយប់សម្រាប់ការរំលឹកមេរៀននោះទេ។ អ្នកគួរតែទុកពេលវេលាខ្លះសម្រាប់គេងដើម្បីសុខភាពអ្នកនិងជួយឲ្យខួរក្បាលរបស់អ្នកបានសម្រាកសម្រាប់ការប្រឡង ដោយយ៉ាងណាគួរតែគេងឲ្យបានពេញប្រហែល ៣ម៉ោងផងដែរ។
បន្ទាប់ពីគេងនោះ អ្នកត្រូវតែបរិភោគអាហារពេលព្រឹកឲ្យបានឆ្អែតល្អ។ ប៉ុន្តែមិនត្រូវបរិភោគអាហារណាដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។ មុននឹងការប្រឡងចាប់ផ្ដើមនោះអ្នកគួរតែព្យាយាមឲ្យមិត្តភក្តិអ្នកជួយក្នុងការរម្លឹកមេរៀន និងព្យាយាមដកដង្ហើមមួយៗឲ្យអារម្មណ៍អ្នកបានស្ងប់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡង។

ប្រភព៖ WikiHow
អត្ថបទដោយ ៖ ប៉ោ គឹមហុក
Post a Comment