វាមិនមែនជារឿងងាយស្រួលនោះទេដែលអង្គុយរៀនរាប់ម៉ោងហើយមិនងងុយដេកនោះ។ ជាពិសេសសម្រាប់ម៉ោងមួយចំនួនដែលអ្នកមិនចូលចិត្ត ឬក៏ម៉ោងណាដែលរៀនមិនសូវចេះ។ មិនថាសិស្សណាឬសិស្សណានោះទេ ឲ្យតែរៀនប៉ះចំម៉ោងដែលពិបាកយល់នោះច្បាស់ជាងងុយដេកក្នុងថ្នាក់ហើយ។ តែវាមិនមែនជារឿងល្អដែលត្រូវធ្វើសម្រាប់សិស្សនោះទេ ព្រោះវាបង្ហាញនូវភាពមិនយកចិត្តទុកដាក់ និងការមិនឲ្យតម្លៃឬគោរពដល់លោកគ្រូ អ្នកគ្រូ។ បែបនេះហើយដើម្បីជៀសវាងឲ្យផុតពីការដេកក្នុងថ្នាក់នោះត្រូវតែព្យាយាមធ្វើតាមវិធីងាយៗខាងក្រោមឲ្យបាន៖
ពេលខ្លះការងងុយដេកកើតឡើងរាល់ពេលណាដែលមិនបានយកចិត្តទុកដាក់ចំពោះការបង្រៀន។ បែបនេះអ្វីដែលគួរធ្វើនោះគឺត្រូវតែព្យាយាមគិតពីអ្វីដែលលោកគ្រូ អ្នកគ្រូរៀបនឹងនិយាយ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកប្រមូលអារម្មណ៍បានកាន់តែល្អចំពោះការបង្រៀន ហើយវាមិនធ្វើឲ្យអ្នកងងុយដេកនោះទេ។ ក្រៅពីនេះអ្នកអាចធ្វើយ៉ាងណាឲ្យខ្លួនអ្នករវល់ ដោយអ្នកអាចបង្វិលប៊ិចលេងឬធ្វើអ្វីផ្សេងក៏បានកុំឲ្យអ្នកងងុយដេក។ ចំណុចមួយទៀតដែលត្រូវប្រុងប្រយ័ត្ននោះគឺថា ត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងមើលទៅនៅតែមានកម្លាំងនិងផ្ដោតអារម្មណ៍ទោះបីជាងងុយដេកប៉ុនណាក៏ដោយ។ ម៉្យាងវិញទៀតត្រូវតែចំណាំនៅពេលណាដែលអ្នកស្ងាប ព្រោះវាជាសញ្ញាមួយដែលបង្ហាញថាអ្នកកំពុងតែងងុយដេកខ្លាំង។
២ ព្យាយាមធ្វើឲ្យខ្លួនអ្នកសកម្មជានិច្ច
រាល់ពេលណាដែលអ្នកដឹងខ្លួនច្បាស់ថាកំពុងតែងងុយដេកខ្លាំងនោះ អ្នកអាចព្យាយាមទប់ដង្ហើមឲ្យបានរយៈពេលប្រហែលជា ១០វិនាទីហើយដកដង្ហើមមួយៗព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្វាង។ កាន់តែមានប្រសិទ្ធិភាពនោះ អ្នកអាចងើបចេញពីថ្នាក់ដើរបន្តិច រួចលុបមុខឲ្យបានស្រឡះខ្លួន ។ ក្រៅពីវិធីនេះអ្នកក៏អាចសាកល្បងផឹកទឹកត្រជាក់ៗបានផងដែរ ព្រោះថាពេលខ្លះមនុស្សងងុយដេកដោយសារតែការបាត់បង់ជាតិទឹក បែបនេះការបំពេញជាតិទឹកបានភ្លាមៗពិតជាមានសារប្រយោជន៍។ លើសពីនេះអ្នកក៏អាចសាកល្បង ទំពារស្ករកៅស៊ូបានដែរព្រោះថាវានឹងធ្វើឲ្យអ្នកស្វាងស្រឡះ និងថែមទាំងអាចមានលទ្ធភាពផ្ដោតអារម្មណ៍បានកាន់តែខ្ពស់ថែមទៀត។
ប្រភព៖ wikihow
អត្ថបទ៖ ប៉ោ គឹមហុក
Post a Comment