អាកាសធាតុពិភពលោកសព្វថ្ងៃនេះមានការផ្លាស់ប្ដូរជាញឹកញាប់ នៅរដូវក្ដៅគឺមានសភាពក្ដៅខ្លាំងដែលធ្វើឲ្យអ្នកគ្មានលទ្ធភាពទិញម៉ាស៊ីនត្រជាក់ពិបាកក្នុងការរស់នៅ ប៉ុន្ដែអ្នកឈប់បារម្ភពីបញ្ហានេះទៀតទៅ ខាងក្រោមនេះគឺរុក្ខជាតិ៥មុខដែលជួយឲ្យផ្ទះឬបន្ទប់អ្នកត្រជាក់ដោយមិនបាច់មានម៉ាស៊ីនត្រជាក់។
១. ដើមស្លា
ដើមស្លាជារុក្ខជាតិម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ក្នុងនោះដែរដើមស្លាអាចជួយកម្ចាត់ ជាតិពុល កាបូនឌីអុកស៊ីត ពីក្នុងខ្យល់។
២. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមិនតែល្អសំរាប់សុខភាពនិងសម្រស់នោះទេ ប្រទាលកន្ទុយក្រពើអាចជួយបណ្ដេញឧស្ម័នពុលដែលកកើតឡើងពីអុកស៊ីតឌីន មេតាណុល។
៣. ដើម Ficus
ដើមឈើនេះមានរូបរាងស្រដៀងនឹងដើមល្វា នេះមានមុខងារជួយកម្ចាត់ជាតិពុល នៅក្នុងខ្យល់ហើយជួយបង្កើតខ្យល់អុកស៊ីសែន។ ដើមឈើនេះត្រូវការរស់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។
៤. ដើមពស់ ( Snake tree)
ចំពោះលក្ខណៈពិសេសដើមពស់នេះគឺ ជួយបង្កើតឧស្ម័នអុកស៊ីសែនទាំងពេលថ្ងៃនិងពេលយប់។ អ្នកអាចដាំរុក្ខជាតិនៅក្នុងបន្ទប់គេងបាន។
៥. ដើម Boston Fern
សំរាប់រុក្ខជាតិនេះដែរមិនត្រឹមតែផ្ដល់សោភ័ណភាពដល់គេហដ្ឋាននោះទេ រុក្ខជាតិនេះ ក៏ជួយឲ្យផ្ទះរបស់មានសភាពត្រជាក់ថែមទៀតផង។
អត្ថបទដោយ៖ ធានី
Post a Comment