១. អ្នកនឹងភ្លេចនៅពេលដែលក្រោកពីគេង
ជាការពិតណាស់យោងទៅតាមការស្រាវជ្រាវបានបង្ហាញថាយេីងអាចនិងភ្លេច៥០ភាគរយនៃការយល់សប្តិទាំងមូលបន្ទាប់ពីយេីងក្រោកពីដំណេកបាន៥នាទីហេីយនិងបន្តភ្លេចរហូតដល់៩០%បន្ទាប់ពីក្រោកបាន១០នាទី។
២. ដំណាក់កាលនៃការយល់សប្តិ
ការមានអារម្មណ៍ថាធ្លាក់ចុះមកក្រោមភាគច្រេីនកេីលឡេីងនៅក្នុងដំណាក់កាលដំបូងរបស់ការយល់សប្តិហេីយរាល់ការយល់សប្តិដែលទាក់ទងនឹងភាពតានតឺងភាគច្រេីនកេីតឡេីងនៅពេលដែលយេីងជិតភ្ញាក់ពីដំណេក។ចំពោះរឿងទាំងពីរនេះវាធ្វេីអោយយេីភ្ញាក់ពីដំណេកតែម្តង។
៣. ការកំរេីកភ្នែកទៅមកអំឡុងពេលបិទភ្នែក
ជាទូទៅវាតែងតែកេីតឡេីងនៅចន្លោះពេល៩០នាទីបន្ទាប់ពីយេីងគេងលក់ហេីយអំឡុងពេលនោះសាច់ដុំរបស់យេីងត្រូវបានបិទហេីយយេីងមិនអាចសូម្បីរេីបំរាស់ខ្លួនដែលប្រជាជនខ្មែរយេីងភាគច្រេីនហៅថាខ្មោចសង្កត់។
៤. ចំនួននៃការយល់សប្តិ
មនុស្សភាគច្រេីនតែងតែមានយ៉ាងហោចណាស់ពី៤ទៅ៧ដងក្នុងមួយយប់ហេីយសូម្បីតែសត្វក៏មានការយល់សប្តិដូចមនុស្សផងដែរ។
៥. ការយល់សប្តិរបស់មនុស្សប្រុស
ភាគច្រេីនរូបភាពដែលបានបង្ហាញនៅក្នុងការយល់សប្តិរបស់មនុស្សប្រុសគឺជាមនុស្សប្រុសដូចគ្នាហេីយអំឡុងពេលដែលកំពុងគេងនេះមនុស្សប្រុសអាចមានអារម្មណ៍ផ្លូវភេទយ៉ាងហោចណាស់ពី៣ទៅ៥ដងឬច្រេីបំផុត២០ដង។
៥. នរណាជាមនុស្សនៅក្នុងការយល់សប្តិរបស់យេីង?
មនុស្សគ្រប់គ្នាដែលមាននៅក្នុងការយល់សប្តិរបស់យេីងគី១០០ភាគរយជាមនុស្សដែលយេីងធ្លាប់បានឃេីញនៅក្នុងពិភពពិត ទោះបីជាជួបត្រឹមតែមួយក្រឡេកភ្នែកក៏ដោយក៏បានថតជាប់នៅក្នុងខួរក្បាលរបស់យេីងដែរ។
ជួនកាលគំនិតពិសេសៗជាច្រេីនដែលយេីងមានក៏បានកេីលឡេីងពីការយល់សប្តិផងដែរដូចច្នេះការយល់ពិតជាមិនអត់ប្រយោជន៍នោះទេ។
Post a Comment