2016

20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali

ពេលវេលាយប់ឆ្លងឆ្នាំ ឬហៅថា យប់រង់ចាំ Countdown​ តែងតែជាពេលវេលាមួយដែលមនុស្សម្នាសប្បាយរីករាយ ត្រេកអរក្នុងការរង់ចាំរាប់បញ្រ្ចាស់ទៅរកឆ្នាំថ្មីដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗ។ សម្រាប់អ្នកដែលដេកផ្ទះ មិនបានចេញទៅខាងក្រៅវិញ តើនឹងមានអារម្មណ៍យ៉ាងណាពេលដែលឃើញ Friends ក្នុង Facebookបង្ហោះរូបឬបង្ហោះstatus ដើរលេងកន្លែងនេះកន្លែងនោះ Check-in កន្លែងកម្សាន្តនេះនោះ???



កុំចឹងអីណា៎! មិនចាំបាច់មានអារម្មណ៍ Sad ឬធុញថប់ទេដែលត្រូវដេកផ្ទះ Countdown​ នោះ សាកធ្វើរឿងខាងក្រោមទាំងនេះនៅយប់ថ្ងៃរង់ចាំ Countdown​ ទៅមើល៍ ធានាថាអ្នកនឹងមានអារម្មណ៍ល្អឡើង៖

១. ជជែកលេងជាមួយគ្រួសារ
កុំនៅតែក្នុងបន្ទប់ ព្រោះថាថ្ងៃណាក៏អ្នកអាចនៅក្នុងបន្ទប់បានដែរ ប៉ុន្តែសម្រាប់ពេលវេលាពិសេសបែបនេះ គួរតែចេញពីបន្ទប់ មកចំណាយពេលនិយាយលេងបង្កើនភាពស្និទ្ធស្នាលនិងរង់ចាំពេលវេលារាប់បញ្រ្ចាស់ជាមួយគ្រួសារវិញទៅ។

២. កុំចុចមើលហ្វេសប៊ុកចុះឡើងច្រើនពេក
អ្នកដែលអត់ដេកផ្ទះចាំ Countdown​ ច្បាស់ជា Check-in KPS (Kompong Som) ឬ SR (Siem Reap) ហើយ ដូច្នេះបិទហ្វេសប៊ុកចោលខ្លះទៅ កុំអូសចុះឡើងច្រើនពេក ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍អាណិតខ្លួនដែលមិនបានដើរលេងដូចគេ។

៣. ធ្វើឬទិញអាហារឆ្ងាញ់ៗទុកញ៉ាំ
របស់ញ៉ាំនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ភ្លេចពីរឿងមិនសប្បាយចិត្តបាន អញ្ចឹងហើយ ញ៉ាំអីបណ្តើរ រង់ចាំពេលវេលា Countdown​ បណ្តើរទៅ ធានាថា ពេលវេលានឹងដើរលឿនជាមិនខាន។

៤.​ សរសេរគម្រោងត្រូវធ្វើទុកឆ្នាំថ្មី
កំឡុងពេលរង់ចាំពេលវេលា Countdown អ្នកអាចអង្គុយចុះ ហើយរកនឹកថាអ្វីដែលអ្នកត្រូវធ្វើ និង អ្វីដែលត្រូវសម្រេចឲ្យបាននៅឆ្នាំថ្មី។ ការដែលអ្នកសរសេរវាទុក អាចនឹងជួយឲ្យអ្នកមានកម្លាំងចិត្តក្នុងឆ្នាំថ្មី ព្រោះអ្នកបានក្តាប់គម្រោងការទាំងនោះក្នុងដៃ រាប់បញ្រ្ចាស់ឆ្លងឆ្នាំជាមួយគ្នា។

៥. បង្ហើយការងារ ឬកិច្ចការសាលា
វិធីនេះអាចថាជាវិធីដែលមិនសូវមានប្រសិទ្ធភាព ប៉ុន្តែការពិតទៅ ប្រសិនបើអ្នកចំណាយពេលដែលត្រូវមកអង្គុយលេងហើយមានអារម្មណ៍ថាSad ដែលត្រូវដេកផ្ទះCountdown មកធ្វើកិច្ចការដែលមានប្រយោជន៍ដូចជា បញ្ចប់កិច្ចការសាលា (Assignment) ឬ បង្ហើយការងារ អាចនឹងជារឿងដែលបន្លប់ពេលវេលាបានមួយកម្រិតដែរ។ ចាំដល់ពេលដែលដល់ម៉ោងរាប់បញ្រ្ចាស់ សឹមដកឃ្លាដើម្បីរាប់បញ្រ្ចាស់ម្នាក់ឯងក្តី ជាមួយគ្រួសារក្តី ឬមិត្តភក្តិតាមរយៈទូរស័ព្ទក្តី។


អត្ថបទដោយ៖ សន ឆវីវតី

អ្នកមិនធ្លាប់ជិះយន្តហោះសោះ ពេលត្រូវជិះលើកទីមួយប្រាកដជាបារម្ភខ្លះៗហើយពីដំណើរការនៃការជិះ។ អ្នកប្រហែលជាមិនដឹងថាគេត្រូវចាប់ផ្តើមពីណាទៅណាមុនពេលឡើងយន្តហោះក៏ដូចជាបន្ទាប់ពីពេលចុះពីលើយន្តហោះ។ តែពេលនេះសូមកុំបារម្ភទៀតអីព្រោះប៉ុន្មានចំណុចខាងក្រោមនេះនឹងជួយអ្នកឲ្យបានឡើងជិះនិងចុះពីយន្តហោះក្នុងព្រលានយន្តហោះប្រទេសនានាបានយ៉ាងងាយនិងដោយគ្មានការភិតភ័យ។



 ១. ចងចាំលេខហោះហើរ(Flight Number) ​ 
អ្នកត្រូវព្យាយាមចងចាំលេខហោះហើររបស់អ្នក ឬមើលវាក្នុងសំបុត្រយន្តហោះដែលអ្នកបានកក់រួច ព្រោះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើរតាមអាកាស។ អ្នកនឹងត្រូវប្រើលេខហោះហើរនោះដើម្បីមើលរឿងសំខាន់ៗដូចជា កាលវិភាគហោះហើរ លេខCounter ដែលអ្នកត្រូវCheck-in ម៉ោងដែលអ្នកអាច Check in បាន​ ក៏ដូចជាកន្លែងដែលអ្នកអាចយកវ៉ាលីរបស់អ្នកពេលចុះពីលើយន្តហោះ។

២.​ Check In 

សូមទៅដល់ព្រលានយន្តហោះឲ្យបានយ៉ាងហោចណាស់មួយម៉ោងមុនពេលហោះហើរ ដើម្បីឲ្យមានពេលគ្រប់គ្រាន់សម្រាប់Check in និងធ្វើកិច្ចការចាំបាច់ផ្សេងៗទៀត។ ពេលទៅដល់ព្រលានយន្តហោះ មើលក្តារពត៌មាន (Information Board) ដើម្បីដឹងថាអ្នកអាចCheck In នៅ Counter លេខប៉ុន្មាននិងនៅម៉ោងប៉ុន្មាន។ ពេល Check In អ្នកអាចដាក់ផ្ញើវ៉ាលីរបស់អ្នកបាន ហើយអ្នកនឹងទទួលបានប័ណ្ឌឡើងយន្តហោះ(Boarding Pass)

៣. ឆ្លងកាត់អន្តោប្រវេសន៍ (Immigration Point)បន្ទាប់ពី Check In ហើយ​ 

អ្នកអាចបន្តទៅចំណុចអន្តោប្រវេសន៍ដើម្បីបំពេញពាក្យសុំចេញពីប្រទេស។

៤.​ ពិនិត្យខ្លួននិងឥវ៉ាន់នៅជាប់ខ្លួន
ក្រោយពីបំពេញលិខិតស្នាមរួច​ អ្នកនឹងបន្តទៅឲ្យគេឆែកខ្លួនក៏ដូចជាកាបូបឬរបស់របរផ្សេងដែលអ្នកបំរុងនឹងយកតាមខ្លួនទៅលើយន្តហោះដើម្បីរក្សានូវសន្តិសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

៥.​ រង់ចាំនៅច្រកទា្វរ
បន្ទាប់ពីឆ្លងកាត់នូវកន្លែងប៉ុន្មានខាងលើ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺរង់ចាំឡើងយន្តហោះនៅឯច្រកទ្វារដែលត្រឹមត្រូវ។ អ្នកអាចពិនិត្យមើលលេខច្រកទ្វាររបស់អ្នកនៅក្នុង Boarding Pass ឫ​នៅលើក្តារពត៌មាន។

បន្ទាប់ពីចុះពីលើយន្តហោះ៖

១. ឆ្លងកាត់អន្តោប្រវេសន៍
លើកនេះអ្នកនឹងត្រូវឆ្លងកាត់ចំណុចអន្តោប្រវេសន៍ម្តងទៀតបន្ទាប់ពីចុះពីលើយន្តហោះដើម្បីបំពេញប័ណ្ឌចូលទៅក្នុងស្រុកឫប្រទេសដែលអ្នកទើបទៅដល់។

២. រង់ចាំយកវ៉ាលី
អ្នកអាចចាំយកវ៉ាលីដែលអ្នកបានដាក់ផ្ញើតាំងពីពេល Check In​ បាននៅព្រលានយន្តហោះដែលអ្នកទើបទៅដល់ដោយគ្រាន់តែរង់ចាំនៅ Belt ដែលមានលេខហោះហើររបស់អ្នកប៉ុណ្ណោះ។​

អត្ថបទដោយ : ជី បូណ៌មី



ជារៀងរាល់ថ្ងៃមនុស្សគ្រប់ៗរូបតែងតែប្រឈមមុខនិងភាពមិនសប្បាយចិត្ត ដែលវាបណ្តាលមកពីកត្តាផ្សេងៗរួមមានកត្តាផ្ទាល់ខ្លូន និង​មូយទៀតគឺកត្តាជុំវិញខ្លួន។ មានពេលខ្លះទៅ យើងដឹងថាខ្លូនឯងមិនសប្បាយចិត្តដោយសារអ្វី ប៉ុន្តែពេលខ្លះទៀតសូម្បីតែសមីខ្លូនផ្ទាល់ អត់ទាំងដឹងថាខ្លួនឯងនឹងពិបាកចិត្តរឿងអ្វីផង។ មែនទែនទៅវាមិនមែនជាសញ្ញាណល្អនោះទេ ប្រសិនបើស្ថានភាពនេះកើតឡើងទៅលើអ្នក។ 

សូមចំណាយពេលអានចំនុចទាំង៤នេះ ដើម្បីដឹងពីមូលហេតុដែលជារឿយៗធ្វើអោយមិនសប្បាយចិត្តនឹងខ្លូនឯងជារៀងរាល់ថ្ងៃ​:

.​រំពឹងចង់បានភាពឥតខ្ចោះច្រើនពេក
ទាល់តែទទួលបានភាពឥតខ្ចោះទើបអ្នកសប្បាយពេញមែនទេ? ប្រសិនបើអ្នកមានទស្សនះបែបនេះមែន ជីវិតរបស់អ្នកគ្មានថ្ងៃទទូលបានភាពរីករាយ និងសុភមង្គលនោះទេ។​ មិនអាចទទួលបានដោយសារ គ្មាននរណាម្នាក់អាចនឹងធ្វើអ្វីបានដោយឥតខ្ចោះនោះ។​ហើយប្រសិនបើអាច សូមសប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅក្នុងពេលនេះទៅទើបវាជាការមួយដែលល្អប្រសើរសម្រាប់ជីវិតអ្នក។

. រស់នៅក្នុងពិភពដែលលឺតែភាពអវិជ្ជមាន
ជារៀងរាល់ថ្ងៃ តែងតែមានមនុស្សផ្សេងដែលនិយាយពីនេះពីនោះ។​ ពេលខ្លះការនិយាយទាំងនោះជាអ្វិដែលយើងគូរតែស្តាប់ហើយយកទៅពិចារណា និងរៀនសូត្រនៅក្នុងជីវិត ក៏ប៉ុន្តែមនុស្សមួយចំនួនទៀតចូលចិត្តតែនិយាយអំពីអ្វីដែលមិនល្អ និងអវជ្ជមានជាច្រើនអំពីអ្វីមួយ ឬអំពីនរណាម្នាក់។ ជាការពិត នៅពេលដែលត្រចៀកអ្នករាល់ថ្ងៃតែងតែលឺអំពីអ្វីទាំងនេះ ជីវិតរបស់អ្នកនឹងមិនស្រស់ស្រាយនោះឡើយ ពីព្រោះថាអ្នកលឺតែអ្វីដែលមិនគួរគម្បីនឹងលឺដូចនេះ។

. តែងតែប្រៀបធៀបខ្លូនឯងនិងអ្នកដទៃ
ជានិច្ចជាកាល នរណាក៏ដួចនរណាដែរ គឺតែងតែចូលចិត្តប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ ហើយនេះហើយតែងតែធ្វើអោយអ្នកមានអារម្មណ៏ថាមិនស្កប់ស្កល់ ហើយចង់បានអ្វីមួយដូចគេ ឬលើសពីនេះ។ តើអ្នកដឹងថាការបៀបធៀបនេះ ហើយដែលបណ្តាលអោយអ្នកមានអារម្មណ៏អត់សប្បាយចិត្ត ពីព្រោះថាអ្នករវល់តែបៀបធៀប រហូតទៅដល់ប្រើប្រាស់ជីវិតខ្លូនឯងអោយបានល្អ និងសប្បាយរីករាយ។

. បន្ថែមភាពស្មុគស្មាញនៅក្នុងជីវិត
ការពិតទៅបញ្ហា និងភាពស្មុគស្មាញគឺតែងតែកើតមានឡើងនៅក្នុងជីវិតមនុស្សគ្រប់គ្នា។ពេលខ្លះបញ្ហានោះគឺវាតិចតួចទេ​ តែពេលខ្លះគឺខ្លួនអ្នកផ្ទាល់ដែលធ្វើអោយវារឹតតែស្មុគស្មាញ។​ ស្មុគស្មាញដោយសារតែអ្នកចូលចិត្តគិតសារចុះសារឡើង ហើយគិតថាវាពិតជាស្មុគស្មាញណាស់មិនអាចដោះស្រាយបាននោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងអាចគ្រប់គ្រងភាពស្មុគស្មាញទាំងអស់នោះបាន ហើយបានយ៉ាងល្អទៀតផងប្រសិនបើខ្លួនយើងផ្ទាល់អនុញ្ញាត។។

អត្ថបទដោយ៖ ព្រឿន បញ្ញារី

បុណ្យណូអែល (នៅភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស) ជា បុណ្យ ទិវាប្រសូតិ របស់ព្រៈយេស៊ូគ្រិស។
គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោក តែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូ គ្រឹស្ត។ នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីគ្រឹស្តសាសនា នៃកំនើតព្រះយ៉េស៊ូ គ្រឹស្ត។



អ្វីទៅគ្រិស្តម៉ាស ?
នៅស្រុកបារាំង គេហៅថា ណូអែល ដាណឺម៉ាក ថា ជូល អ៊ីតាលីថា ណាតាលេ
អេស្ប៉ាញ ថា ណាវីដាដ រុស្ស៊ីថា Roschdevtvo Kristovo ។ល។
ដែលមានន័យ ប្រហាក់ប្រហែលគ្នាថា ថៃ្ងកំណើត យេស៊ូគ្រិស្ត។ តាមលំដាប់ថ្នាក់សំខាន់ នៃពិធីសូត្រមន្តរបស់សាសនាគ្រិស្ត គ្រិស្តម៉ាស មានសារសំខាន់ ទី ៤ បន្ទាប់ពីបុណ្យ អ៊ីស្ទ័រ ឬ ប៉ាក
ដែលជាបុណ្យរំកថៃ្ង ព្រះយេស៊ូគ្រិស្ត រស់ឡើងវិញ បុណ្យផិនធិខស្ត ប៉ង់តឺកូត ឬ ថៃ្ងនក្ខត្តឫក្ស គម្រប់ ៥០ថៃ្ងដែលជាថៃ្ងព្រះមេត្រីចិត្ត យាងចុះមកប្រទានឥទ្ធិឫទ្ធិ ដល់សាវ័កព្រះយ៉េស៊ូ គ្រឹស្ត ឲ្យអាចនិយាយបាន ច្រើនភាសា ដើម្បីសម្រួលដល់ ការផ្សព្វផ្សាយសាសនា
នៅក្នុងលោកនេះ និងបុណ្យមួយទៀត គឺ អេពីហ្វានី La fete des Rois ជាថៃ្ងសម្ភោធ ព្រះយេស៊ូ ត្រូវនឹងថៃ្ងទី ៦ខែមករា ។ នេះបើតាមកំណត់ នានា ខាងសាសនាគ្រិស្ត ដែល្តសូមអនុញ្ញាត
លើកយកមកជម្រាប ដោយពិតទៅ ថៃ្ងកំណើត ឬ ទិវាប្រសូតិ ព្រះយេស៊ូ ពុំមាននរណាដឹង ពិតប្រាកដថាជាថៃ្ងណាមែនទែន នោះឡើយ។

ប្រវត្តិ
បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ២២១ ប្រវត្តវិទូសម័យ ក្រុងរ៉ូម ឈ្មោះSextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស
នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើនប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។ យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃទៀត បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពីយុគកណ្តាល ហើយ ទម្លាប់ចែកចាយ អំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ ទី ១៥ មក។ នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាសនៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និងក្នុងចំណោមនិគមជន អង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់ពាក់កណ្តាលសតវត្សរ៍ទី ១៩ ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាព ឡើងវិញ ដោយបានក្លាយជាបុណ្យដែលមិនសូវទាក់ទង នឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នា ទៅវិញទៅមកហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្ត ទៅវិញ។
ប័ណ្ណជូនសព្វសាធុការពរ ក្នុងឱកាសបុណ្យ គ្រិស្តម៉ាស និងចូលឆ្នាំថ្មី ដំបូងបង្អស់ បានកើតមានប្រមាណជា ១៦០ឆ្នាំមុននេះ ហើយគំនិតស្តីពី សាន្តាខ្លស Santa Claus ឬ Pere Noe ដែលសើច ហូ ហូ ហូ ជិះគាវទឹកកកអូសដោយសត្វរមាំង នាំកាដូ ចុះតាមបំពង់ផែ្សង ទៅចែកឲ្យ កេ្មងៗដែលប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល ប្រជាប្រិយភាព ពីសតវត្សរ៍ ទី ១៩ នៅក្រុងញូវយ៉ក ។ បុណ្យគ្រិស្តម៉ាសនៅ ស,រ,អ, បានត្រូវប្រកាសជាបុណ្យជាតិ នៅឆ្នាំ ១៨៧០ គឺ៥ ឆ្នាំ ក្រោយសង្រ្គាមស៊ីវិល រវាង រដ្ឋខាងជើង និងខាងត្បូង។នៅសតវត្សរ៍ទី១ នៃ គ្រិស្តស័ករាជ ជំនឿក្រៅសាសនា ទាំងអស់នេះ ក៏ត្រូវសាសនាគ្រិស្ត គ្របដណ្តប់ ព្រោះ
សាសនា របស់ ជីស័ស ខ្រៃស្ត៍ ពេលនោះ បានចាប់ផ្តើម រីករាលដាល គ្របដណ្តប់ អាណាចក្ររ៉ូមុំាង ។ ក៏ប៉ុនែ្តថៃ្ងកំណើត ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាននរណា
ដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដ ឡើយ ដោយគ្មាន បញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប្ល៍។ដោយសារក្រុងរ៉ូមបានប្រារព្ធ ថៃ្ងកំណើត របស់ មីត្រាទេវៈនៃពន្លឺ នៅថៃ្ងទី ២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្តនោះផងដែរ។នៅសតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង ២៥ ធ្នូ គឺជាទិវាប្រសូតិ របស់ព្រះគ្រិស្ត។

និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថា
ជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូមដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌‌ក្រហម ថែបស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសានខាងជើង ដែលគ្របដណ្តប់
ទៅដោយទឹកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaasដែលតែងតែចែកស្ករគ្រាប់ និងអំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។ លុះពួក ហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាន នាំយកជំនឿនោះទៅជាមួយផង
ហើយនៅសតវត្សទី ១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។
នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូសហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោម ដើមស្រល់ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខែ្សបូ
និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែងដាក់ថ្វាយគាត់ នៅលើតុ ។ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លស
នឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បីទុកសម្រាប់ចែក ឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាង
សាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យនៃការចែកចាយអំណោយ។
នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូចក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់។សម័យមុន អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង
គឿ្រងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គឿ្រងឧបករណ៍តន្រ្តី និងកីឡា ។ល។ សព្វថៃ្ងឲ្យ ហ្គិហ្វត៍ខារ៍តជាកាដូ កេ្មងៗពេញចិត្ត ព្រោះ អាចទៅសែ្វងរក ទិញរបស់ ដែលពួកគេពេញចិត្ត មែនទែន បានដោយខ្លួនឯង ។យោងតាមតួលេខ របស់ សហព័ន្ធ ក្រុមហ៊ុនលក់រាយជាតិ នៅឆ្នាំ ២០០៦គេនឹងលក់ ហ្គិហ្វត៍ខារ៍ត បានទាំងអស់២៤៨០០លានដុល្លារ ច្រើនជាង ឆ្នាំទៅមិញ ៦ ពាន់លានដុល្លារ។

មានណាត់ក្នុងថ្ងៃគ្រិស្តម៉ាសមែនទេ? កុំបារម្ភមិនថាត្រូវទៅជួបមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ឡើយ យុវតីគ្រប់រូបនិងទទួលបាននូវគន្លឹះសំខាន់ៗដែលនឹងជួយឲ្យលោកអ្នក មើលទៅស្រស់សោភា និង មានមន្តស្នេហ៍យ៉ាងមិនគួរឲ្យជឿរ។ អញ្ចឹងទេ កុំនៅបង្អង់យូរ មកអានគន្លឹះពិសេសក្នុងការតុបតែងមុខខាងក្រោមនេះវិញ

ហាយឡាយពណ៍ស្បែកមុខ  ( Shimmer)
ប្រើប្រាស់ម្សៅផ្លេកៗពណ៍ត្នោត សម្រាប់ហាយឡាយ និង គូសត្រេមុខ។ ហាយឡាយលើឆ្អឹងថ្ពាល់របស់យើង លើថ្ងាសសងខាង និងនៅថ្គាមសងខាងសម្រាប់អ្នកចង់បិទបាំងទម្រង់មុខមូល។

ហាយឡាយពណ៍ភ្លឺៗ (French Manicure)
នេះជាវិធីសាស្រ្តមួយទៀតដើម្បីបង្កើនសម្រស់របស់អ្នកក្នុងថ្ងៃគ្រិស្តម៉ាស។ ការហាយឡាយនេះគឺតម្រូវឲ្យជ្រើសរើស highlighter មានពណ៍ផ្កាឈូកស្រាលលាយពណ៍សដែលជួយលើកទម្រង់មុខ និង ទាក់ទាញដោយភាពផ្លេកៗនៅចន្លោះលើចិញ្ចើម និង ខាងក្រោមចុងភ្នែករបស់យើង។

ចងសក់ឡើងឲ្យខ្ពស់ 
នេះវាអាចជាការតុបតែងខ្លួនបែបសមញ្ញបំផុត ប៉ុន្តែស៊ិចស៊ី និង ស្រស់ស្រាយបំផុតផងដែរ។ សុភាពស្ត្រីគ្រប់គ្នាអាចអនុវត្តស្ទាយ៍បែបនេះបានដោយគ្រាន់តែយកសសៃសក់របស់យើងរុំព័ទ្ធលើកៅស៊ូចងសក់ដែលយើងបានចង់លើកឡើងទៅខាងលើនោះ។

គូស Eyeliner
ការគូសនេះសមស្របជាមួយការគូសលើភ្នែកដែលផាត់ពណ៍បែបធម្មជាតិ ឬ ស្រគាំ។

លាបក្រែមពណ៍សូកូឡា               
ស្ត្រីគួរជ្រើសរើសក្រែមដែលមិនស្ងួតពេកទេក្នុងការលេងពណ៍នេះ លោកអ្នកអាចជ្រើសរើសប្រភេទទឹកដើម្បីឲ្យងាយលាបចូលមាត់ ដែលមិននាំឲ្យមើលទៅប្រតេកប្រតាកឡើយ។

ប្តូរស្ទាយសក់
បើលោកអ្នកធ្លាប់តែវែកសក់មកខាងឆ្វេង គួរតែសាកប្តូរមកវែកខាងស្តាំវិញដើម្បីឲ្យមើលទៅប្លែក។

ផាត់ថ្ពាល់
ក្នុងថ្ងៃគ្រិស្សម៉ាស យុវតីគ្រប់រូបមិនអាចខ្វះបានទេនូវគូល័រថ្ពាល់ពណ៌កូឡាបស្រាល។ យកល្អលោកអ្នកគួរប្រើលាយគ្នាទើបប្រសើរ សាកល្បងទិញនូវប្រភេទគូល័រផាត់ថ្ពាល់ដែលមានពីរពណ៌ក្នុងប្រអប់តែមួយដែលមានពណ៍ក្រម៉ៅ និង ពណ៍ក្រហមព្រឿងៗ។

លាបក្រចកពណ៍ឈាមជ្រូក ឬពណ៍ស្រាក្រហម
ការចេះតុបតែងមុខឲ្យទាក់ទាញមិនទាន់គ្រប់គ្រាន់ទេ ស្ត្រីដែលស្អាតគឺមិនគួរមើលរំលងម្រាមដៃទាំងគូរដែលតែងធ្វើចលនាជានិច្ចកាលនោះទេ។ ពណ៌ឈាមជ្រូក ឬ ស្រាក្រហមជាជម្រើសដ៏ល្អសម្រាប់ស្ត្រីគ្រប់គ្នា។

លាបក្រែមរលោងពណ៍ស្រាលៗ
លាបក្រែមរលោងពណ៍ស្រាលៗ ដូចជាផ្កាឈូកខ្ចី ឬ ពណ៌សាច់ស្រាល។ ក្រែមប្រភេទនេះ សាកសមបំផុតសម្រាប់អ្នកលាបភ្នែកបែបស៊ិចស៊ី ក្រម៉ៅៗ ព្រោះវាជួយជម្រុញឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើភ្នែកទាំងគូររបស់អ្នកជាពិសេស។

រៀបរៀង ជិន ស្រីលាភ
Source: more.com




ការស្លៀកពាក់ឲ្យត្រូវកាលៈទេសៈជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺយុវវ័យសម័យថ្មី។សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន ក្នុងឪកាសបុណ្យគ្រីស្តម៉ាសដែលជាពិធីអបអរសាទរសម្រាប់អ្នកកាន់សាសនាគ្រិស្ត យុវវ័យកម្ពុជាក៏និយមលេងខ្លួនមិនអន់ដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សពិសេសរបស់ពួកគេ។ ដូច្នេះអត្ថបទថ្ងៃនេះយើងសូមណែនាំប្រភេទសម្លៀកបំពាក់ពិសេសៗបំផុតសម្រាប់លោកអ្នកយកមកគ្រងក្នុងថ្ងៃដ៏គួរឲ្យចងចាំនេះជាមួយការណាត់ជួបជាមួយមនុស្សជាទីស្រលាញ់របស់អ្នក



សម្លៀកបំពាក់កាម្ញី
គ្រិស្តម៉ាសឆ្នាំនេះលោកអ្នកគួរកុំភ្លេចឡើយក្នុងការជ្រើសរើសប្រភេទសាច់ក្រណាត់កាម្ងីដែលមានពណ៍ស្អាតៗជាច្រើនដូចជាបៃតង ទឹកប៊ិច និងពណ៍ស្វាយ។ សាច់ក្រណាត់ប្រភេទនេះសមស្របនិងមើលទៅស្រស់ស្អាតបំផុតស្ទើរគ្រប់ពេលវេលាមិនថាព្រឹក ថ្ងៃ ឬពេលយប់ឡើយ។

ចាប់ជរ
រ៉ូបដែលមានការរចនាដោយមើលទៅដូចជាក្រណាត់ប៉ាក់ ចាក់ជរៗ គឺពិសេសបំផុតសម្រាប់យុវតីcuteដែលប្រថ្នាក្នុងការបង្កើនភាពទាក់ទាញនិងគួរឲ្យខ្នក់ខ្នាញ់ពីក្រសែរភ្នែកគ្រប់គ្នា។ ឈុតចាប់ជររបៀបនេះសាកសមបំផុតចំពោះរ៉ូបខ្លីដែលមានពណ៍សុទ្ធ ឬពណ៍តែមួយ ដូចជាក្រហម ឬ ខ្មៅជាដើម។

រ៉ូបខ្មៅខ្លីរឹបរាង
វាកាន់តែមើលទៅស្រស់ស្អាត មានអាថ៌កំបាំង និង អស្ចារ្យសម្រាប់សុភាពស្ត្រីដែលមានការណាត់ជួបពិសេសជាមួយមនុស្សជាទីស្រលាញ់ ឬ ជប់លៀងជាមួយមិត្តភក្តិ។ វាហាក់មើលទៅរាងស៊ិចស៊ីបន្តិចហើយសម្រាប់អ្នកដែលមិននិយមបញ្ចេញសាច់ និង បញ្ចេញទម្រង់រាងច្បាស់ៗពេក។

ពណ៍មាសផ្លេកៗ  និងពណ៌ដែក
ប្រាកដណាស់ថា ក្នុងថ្ងៃគ្រិស្តម៉ាស្សនេះ មនុស្សស្រីគ្រប់គ្នាតែងចង់ទាក់ទាញចំណាប់អារម្មណ៍ក្នុងចំណោមមនុស្សម្នាជាច្រើន។​ ដូច្នេះសម្លៀកបំពាក់ពណ៍មាស គឺមិនអាចមើលរំលងបានឡើយ។ សាកស្រម៉ៃមើល បើយើងស្លៀកពាក់ពណ៍ដែលមានពន្លឺចែងចាំង បូករួមទាំងស្បែកជើងពណ៏ដូចជាពណ៍ដែកភ្លឺ នោះច្បាស់ជាមានការលេចធ្លោរជាក់ជាមិនខាន។

ពណ៍ប្រាក់ ឆ្លាស់ពណ៍ខ្មៅ​
លេងពណ៍ឆ្លាស់គ្នាក៏ជាស្ទីលម្យ៉ាងដែរ ដើម្បីឲ្យលោកអ្នកមើលទៅឡូយ និង ស្អាត។ពណ៍ប្រាក់ ឆ្លាស់ពណ៍ខ្មៅ​ជាឈុតមួយដែលអាចឲ្យលោកអ្នកទាក់ទាញពិន្ទុនៃភាពចែងចាំង និង លេចធ្លោរដែលមិនអាចប្រកែកបាន។

ក្រហម
ចុងក្រោយជាពណ៍ដែលមិត្តៗយុវវ័យមិនអាចមើលរំលងបាន គឺឈុតពណ៍ក្រហម។ គ្រិស្តម៉ាសពោរពេញដោយពណ៍ក្រហម ដូច្នេះដើម្បីឲ្យលោកអ្នកមើលទៅគួរឲ្យស្រលាញ់ក្នុងថ្ងៃដ៏ពិសេសនេះ សាកល្បងស្លៀកឈុតក្រហមមើល។ លោកអ្នកប្រាកដជាពេញចិត្ត។


ប្រភពអត្ថបទ៖ Mirror.co.uk
រៀបរៀងដោយ ជិន ស្រីលាភ

ម្នាក់​ៗខ្លាចណាស់​រឿង​ធ្វើ​ខុស​ដល់​ថ្នាក់​មិន​សឹង​ហ៊ាន​ធ្វើ​អ្វីឬក៏​បញ្ចេញគំនិត​ទៅ​លើបញ្ហា​​មួយ​​​ចំនួន​​ទៀត​​ផង។​ ពេល​ខ្លះ​យើង​បញ្ចេញ​គំនិត​យើង​ទៅ​លើ​ការងារ​របស់​គេដែល​ដំបូង​គិត​ថា​គំនិត​ខ្លួន​នឹង​អាច​ជួយបន្ថែម​ចំណុច​ខ្វះ​ខាត​របស់​គេ ប៉ុន្តែវា​បែរ​ជា​ធ្វើ​អោយ​គេ​មាន​អារម្មណ៍មិន​ល្អ​ឬក៏​បន្ថែ​​ម​ផល​លំបាក​ទៅ​លើ​គេ​ទៅ​វិញ។ អារម្មណ៍បែប​នេះក៏​មាន​មក​លើ​ខ្លួន​ឯង​ដែរ ពេល​ខ្លះចង់​ធ្វើ​នេះ ធ្វើ​នោះ​តែ​ អត់​ហ៊ាន​ហើយ​នៅពេល​ដែល​ឱកាស​កន្លង​ផុត​ទៅ​ទើប​អង្គុយ​ស្តាយ​ក្រោយ។​ ភាព​ក្រៀម​ក្រំផ្សេងៗអាច​រលត់​បាត់ក្នុង​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​អារម្មណ៍ធ្វើ​ខុស​នេះអាច​នឹង​នៅ​បំភ័យ​អ្នក​ក្នុង​រយៈពេល​យូរ​ ជាពិសេស​នៅ​ពេល​ដែលឃើញ​មនុស្ស​ដែល​យើង​គិត​ថា​ធ្វើ​ខុស​លើគេ​ ឬពេល​ដែល​នរណា​ម្នាក់​រំលឹក​ពី​ព្រឹត្តិការណ៍នោះ​ម្តងៗ។



១. ជំហាន​ដំបូង​
ចំណាំ​ពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​មាន​អារម្មណ៍បែប​នោះ។ សង្កេតមើល​ថា​តើ​ព្រឹត្តការណ៍អ្វី​ខ្លះ​ដែល​ខ្លួន​មាន​ប្រត្តិកម្មជាមួយ​ខ្លួន​ ឬក៏​ធ្វើ​អោយ​ខ្លួនជាប់​ទាក់​ទង​ជាមួយ​នឹង​វា។ កត់ចំណាំ​ទុកពេល​ណាដែល​ខ្លួ​ន​មាន​អារម្មណ៍ធ្វើខុស​លើ​អ្វី​ម្យ៉ាង​ឬនរណាម្នាក់។

២. ជំហាន​ទី២
បន្ទាប់​ពីចំណាំវា​ទុក​ហើយ យក​វា​មក​គិត​ម្តងទៀត។ ​វា​ជាការពិត​ដែល​យើង​មិន​ចង់​រំលឹក​រឿង​ដែល​ធ្វើ​អោយ​ខ្លួន​អារម្មណ៍អត់​ល្អ ប៉ុន្តែបើ​មិន​ប្រឈម​នឹង​ដោះស្រាយ​ទេ ដំណោះ​ស្រាយ​មិន​មក​ដោយ​ឯក​ឯង​ឡើយ។ យក​វា​មក​គិត ហើយ​រក​នឹក​ពីទង្វើ​ដែល​គិត​ថាអាច​នឹង​ល្អ​ជាង​អ្វី ដែល​ខ្លួន​បាន​ធ្វើ​ហើយគិត​ឡើង​វិញ​ថាតើ​វា​ខុស​ប៉ុនណា​គ្រាន់​តែធ្វើ​វា។ អាច​ថា​ពេល​នោះ​គ្មាន​នរណា​ចាប់​អារម្មណ៍នឹងកំហុស​របស់​យើង​ផង គិត​ខ្លួន​ឯង​ខឹង​ខ្លួន​ឯង​ទាំង​មិន​ប្រាកដថា​កំហុស​ខ្លួន​ឯង​ជាអ្វី ។ មនុស្ស​យើង​មិន​ចេះ​តែត្រូវ​រហូត​ទេ វា​មាន​ខុស​ខ្លះ​ត្រូវ​ខ្លះ​ បើ​មិន​ខុស​ខ្លះ​ទេ ម៉េច​នឹង​អាច​ធ្វើ​ដឹង​ថា​ខ្លួន​ធ្វើ​ត្រូវ​នោះ ។

៣. ជំហានទី៣
គិត​ទ្វេដង​មុន​ធ្វើ​អ្វីមួយ ដាក់​កំរិតលើ​សកម្មភាពខ្លួន ហើយ​ប្រាប់​ខ្លួន​ឯងកុំអោយ​មាន​អារម្មណ៍បែប​នេះ​ចំពោះបញ្ហា​តូចតាច។ ពេល​គិត​ថា​ខ្លួន​ធ្វើ​អ្វី ខុស​នោះ​ ពន្យល់​ខ្លួន​ឯង​ពីមូល​ហេតុ​ដែល​ធ្វើ​វា ហើយ​ហេតុ​ដែល​ខ្លួន​មិន​បាន​គិត​ដល់​បញ្ហា​ដែល​កើ​ត​មាន។​ បើ​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​អ្នក​ដទៃនោះ ទៅរក​ម្នាក់​នោះ ហើយ​ពន្យល់​ប្រាប់​ពីហេតុ​នៃ​អ្វី ដែលខ្លួន​ប្រព្រឹត្តមនុស្ស​ដូច​គ្នា ធ្វើ​ការជាមួយ​គ្នា រៀន​ជាមួយ​គ្នា គេ​អាច​នឹង​យល់​ហើយ។

អត្ថបទដោយ ហ៊ុន​ កែវលីដែត

ការយល់សប្តិគីជារូបភាពនៃការគិតដែលបង្ហាញដោយអារម្មណ៍នៅក្នុងខួរក្បាលរបស់មនុស្សម្នាក់នៅពេលដែលកំពុងតែគេង។ ខាងក្រោមនេះគឺជាការពិតទាំងទាក់ទងនិងការយល់សប្តិនិងសកម្មភាពដែលអ្នកបានធ្វេីអំឡុងពេលកំពុងគេងដែលអ្នកពុំធ្លាប់ចាប់អារម្មណ៍ពីមុនមក។


១. អ្នកនឹងភ្លេចនៅពេលដែលក្រោកពីគេង
ជាការពិតណាស់យោងទៅតាមការស្រាវជ្រាវបានបង្ហាញថាយេីងអាចនិងភ្លេច៥០ភាគរយនៃការយល់សប្តិទាំងមូលបន្ទាប់ពីយេីងក្រោកពីដំណេកបាន៥នាទីហេីយនិងបន្តភ្លេចរហូតដល់៩០%បន្ទាប់ពីក្រោកបាន១០នាទី។

២. ដំណាក់កាលនៃការយល់សប្តិ
ការមានអារម្មណ៍ថាធ្លាក់ចុះមកក្រោមភាគច្រេីនកេីលឡេីងនៅក្នុងដំណាក់កាលដំបូងរបស់ការយល់សប្តិហេីយរាល់ការយល់សប្តិដែលទាក់ទងនឹងភាពតានតឺងភាគច្រេីនកេីតឡេីងនៅពេលដែលយេីងជិតភ្ញាក់ពីដំណេក។ចំពោះរឿងទាំងពីរនេះវាធ្វេីអោយយេីភ្ញាក់ពីដំណេកតែម្តង។

៣. ការកំរេីកភ្នែកទៅមកអំឡុងពេលបិទភ្នែក
ជាទូទៅវាតែងតែកេីតឡេីងនៅចន្លោះពេល៩០នាទីបន្ទាប់ពីយេីងគេងលក់ហេីយអំឡុងពេលនោះសាច់ដុំរបស់យេីងត្រូវបានបិទហេីយយេីងមិនអាចសូម្បីរេីបំរាស់ខ្លួនដែលប្រជាជនខ្មែរយេីងភាគច្រេីនហៅថាខ្មោចសង្កត់។

៤. ចំនួននៃការយល់សប្តិ
មនុស្សភាគច្រេីនតែងតែមានយ៉ាងហោចណាស់ពី៤ទៅ៧ដងក្នុងមួយយប់ហេីយសូម្បីតែសត្វក៏មានការយល់សប្តិដូចមនុស្សផងដែរ។

៥. ការយល់សប្តិរបស់មនុស្សប្រុស
ភាគច្រេីនរូបភាពដែលបានបង្ហាញនៅក្នុងការយល់សប្តិរបស់មនុស្សប្រុសគឺជាមនុស្សប្រុសដូចគ្នាហេីយអំឡុងពេលដែលកំពុងគេងនេះមនុស្សប្រុសអាចមានអារម្មណ៍ផ្លូវភេទយ៉ាងហោចណាស់ពី៣ទៅ៥ដងឬច្រេីបំផុត២០ដង។

៥. នរណាជាមនុស្សនៅក្នុងការយល់សប្តិរបស់យេីង?
មនុស្សគ្រប់គ្នាដែលមាននៅក្នុងការយល់សប្តិរបស់យេីងគី១០០ភាគរយជាមនុស្សដែលយេីងធ្លាប់បានឃេីញនៅក្នុងពិភពពិត ទោះបីជាជួបត្រឹមតែមួយក្រឡេកភ្នែកក៏ដោយក៏បានថតជាប់នៅក្នុងខួរក្បាលរបស់យេីងដែរ។

ជួនកាលគំនិតពិសេសៗជាច្រេីនដែលយេីងមានក៏បានកេីលឡេីងពីការយល់សប្តិផងដែរដូចច្នេះការយល់ពិតជាមិនអត់ប្រយោជន៍នោះទេ។

Converse ជាម៉ាកស្បែកជេីងមួយប្រភេទដែលស្រស់ស្អាតហេីយពេញនិយមបំផុតសំរាប់យុវវ័យសម័យថ្មីនេះ។ ជាមួយភាពស្រស់ស្អាតនេះវាក៏មានផលលំបាកបន្តិចបន្តួចក្នុងការថែរក្សានិងលាងសំអាតស្បែកជេីងរបស់អ្នកអោយបានល្អផងដែរ។លោកអ្នកអាចសាកល្បងវិធីបែបងាយៗខាងក្រោមនេះដែលបានណែនាំពីហាងSneakersដោយផ្ទាល់ដេីម្បីថែរក្យាស្បែកជេីងជាទីស្រលាញ់របស់អ្នក។



របៀបក្នុងការថែទាំស្បែកជើង Converse

ប្រយ័ត្ន៖ មុនពេលលោកអ្នកធ្វើការលាងសម្អាតស្បែកជើង សូមធ្វើការសាកល្បងលាងផ្នែកមួយនៃស្បែកជើងជាមួយនឹងល្បាយសាប៊ូជាមុនសិនដើម្បីអោយប្រាកដថាប្រភេទសាប៊ូនឹងមិនកាត់ពណ៌របស់ស្បែកជើង។ លោកអ្នកអាចធ្វើការសាកល្បងត្រង់ផ្នែកខាងគែមនៃបន្ទះក្រណាត់ក្រោមខ្សែរស្បែកជើងដោយសារតែផ្នែកនេះត្រូវបានបិទបាំងដោយចងខ្សែរស្បែកជើងបានពេលកំពុងប្រើប្រាស់ ដូច្នេះទោះជាមានប្រតិកម្មអ្វីក៏លោកអ្នកនឹងមិនបាត់បង់សោភ័ណភាពនៃស្បែកជើងជាទីស្រលាញ់របស់លោកអ្នក។

ស្បែកជើងប្រភេទក្រណាត់ និងស្បែក (Canvas and Leather): ប្រើប្រាស់នូវក្រណាត់ប្រភេទទន់ល្មើយ ជូតថ្នមៗដោយលាយជាមួយទឺកក្ដៅតិចៗ និងសាប៊ូដែលពុំមានជាតិកាត់។ ហាមប្រើប្រាស់មាស៊ីនបោក ឫសម្ងួត។

ស្បែកជើងប្រភេទកាមីញ៉ី (Suede): ប្រើប្រាស់នូវជក់សម្រាប់កាមីញ៉ីមកបោសនូវធូលីដីដែលតោងជាប់នឹងសាច់ស្បែកជើង។ ហាមប្រើប្រាស់ទឹក និងមាស៊ីនបោក ឫសម្ងួត។

វិធីហាល: សូមធ្វើការដាក់ហាលស្បែកជើងរបស់លោកអ្នកនៅទីស្ងួត ដែលមិនក្ដៅពេក និងមិនត្រជាក់ពេក។ ប្រើប្រាស់នូវក្រដាស់ញាត់ក្នុងស្បែកជើងដើម្បីរក្សាទំរង់របស់ស្បែកជើង ហើយធ្វើការផ្លាស់ប្ដូរក្រដាស់នេះក្នុងរយៈពេលសម្ងួត។ ដើម្បីរក្សាគុណភាពស្បែកជើងអោយបានយូរអង្វែង សូមកុំដាក់ហាលចំពន្លឺព្រះអាទិត្យ។

ដេីម្បីទទួលបាននូវចំណេះដឹងល្អៗនឹងស្បែកជេីងConverseម៉ូតថ្មីៗលោកអ្នកក៏អាចស្វែងរកនៅក្នុងទំព័រ Sneakers Cambodia ផងដែរ។

ប្រភព៖  Sneaker Cambodia

នៅពេលដែលអ្នកឃេីញរូបរបស់កុមារាម្នាកនេះតេីអ្នកនិងនឹកឃេីញរឿងអ្វីមុនគេ?តេីអ្នកបានស្គាល់គាត់ហេីយឬនៅ? យេីងជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហេីយជាពិសេសនៅពេលដែលបុណ្យ Christmas ដែលជិតមកដល់នេះអ្នកប្រាកដជានឹកឃេីញដល់កុមារាម្នាក់នេះជាមិនខាន។


Macaulay Carson Culkin កេីតនៅក្នុងទីក្រុង New York ថ្ងៃទី២៦ខែសីហាឆ្នាំ១៩៨០ដោយគាត់មានបងប្អូនចំនួនប្រាំពីរនាក់(ប្រុស៥ស្រី២) ហេីយគាត់គឺជាកូនទីបីរ។ គាត់បានក្លាយទៅជាតួសម្តែងវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងរឿងដំបូងរបស់គាត់ដែលមានចំណងជេីងថា Home Alone (1990) ដោយគាត់សម្តែងនូវតួដែលមានឈ្មោះថា Kevin McCallister ហេីយក៏បន្តភាពល្បីល្បាញរបស់គាត់បន្ថែមទៀតនៅក្នុងរឿង Home Alone 2: Lost in New York (1992), Uncle Buck (1989), My Girl (1991), The Good Son (1993), The Pagemaster (1994), Richie Rich (1994), Party Monster (2003) លេីសពីនេះទៅទៀតគាត់ក៏បានសម្តែងនៅក្នុងវីដេអូចម្រៀងរប់សលោក Michael Jackson ដែលមានចំណងជេីងថា Black or White ផងដែរ។

នៅក្នុងអំឡុងភាពល្បីល្បាញរបស់គាត់នេះផងដែរគាត់ក៏បានក្លាយទៅជាតារាវ័យក្មេងដែលជោគជ័យបំផុតដោយគាត់ជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមតារាវ័យក្មេងចំនួន១០០នាក់នៅក្នុងកម្មវិធី VH1 (Video Hits One) និងជាប់ក្នុងបញ្ជីតារាវ័យក្មេងដែលជោគជ័យបំផុតទាំង៥០ផងដែរ។






ស្រមៃថាអ្នកកំពុងសម្លឹងមើលផ្លែប៉ោមមួយ។ ភាគច្រើន អ្នកនឹងនិយាយថាវាមានពណ៌ក្រហម។ ប៉ុន្តែ‹‹ពណ៌ក្រហម›› មិនមែនជាផ្នែកមួយស្ថិតស្ថេររបស់ផ្លែប៉ោមនោះទេ​។ ពណ៌របស់វាអាស្រ័យទៅលើពន្លឺដែលជះទៅលើវា និងកោសិកាកោនដែលយើងមានក្នុងភ្នែករបស់យើង​​​​។ ដូច្នេះពណ៌ក្រហម កើតមានឡើងតែនៅក្នុងក្បាលយើងតែ​ប៉ុណ្ណោះ។ អញ្ចឹង ពេលដែលយើងហៅផ្លែប៉ោមពណ៌ក្រហម ឬមេឃពណ៌ខៀវ តើយើងប្រាកដទេថាយើងកំពុងឃើញពណ៌ដូចគ្នា? ចុុះបើយើងគ្រាន់តែរៀនហៅពណ៌ដែលយើងឃើញ តាមឈ្មោះដូចគ្នា?
(Credit: BBC Future)


ពន្លឺមកដល់ភ្នែករបស់យើងក្នុងលក្ខណៈជារលក។ ពន្លឺព្រះអាទិត្យបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច  (Electromagnetic Radiation Spectrum)។ កែវភ្នែកមនុស្សយើងអាចរួសនឹងរលកដែលមានប្រេកង់ចាប់ពី 4 x 1014 Hz ដល់ 8 x 1014 Hz។ រលកពណ៌ក្រហមមានប្រេកង់ទាបបំផុត ចំណែកឯរលកពណ៌ស្វាយមានប្រេកង់ខ្ពស់បំផុត។ រលកពណ៌ទាំងអស់ផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។ 

តារាងកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Credit: Environmental Health and Safety)

រេទីន ស្រទាប់ក្នុងបង្អស់របស់គ្រាប់ភ្នែកយើង ពោរពេញទៅដោយកោសិការួសនឹងពន្លឺ ដែលចែកចេញជាពីរគឺ កោសិកាកោន និង កោសិកាដំបង។ កោសិកាកោនចែកចេញជាបីប្រភេទទៀត ដែលរួសបំផុតទៅនឹងរលកពណ៌ក្រហម បៃតង និង ខៀវ។ ចំណែកឯ កោសិកាដំបងបណ្តាលអោយយើងអាចដឹងថានៅជុំវិញខ្លួនយើងកំពុងតែភ្លឺឬងងឹត ព្រមទាំងអាចអោយយើងមើលឃើញរូបរាងនិងចលនាផងដែរ។ ដូច្នេះកោសិកាដំបងល្អសម្រាប់ពេលយប់ ដោយវាមិនត្រូវការពន្លឺច្រើនដូចកោសិកាកោនឡើយ។ នៅពេលដែលកោសិកាទាំងពីរមានប្រតិកម្មជាមួយនឹងរលកពណ៌ វានឹងបញ្ជូនពត៌មានតាមសរសៃប្រសាទទៅកាន់ខួរក្បាល ដើម្បីបំលែងព័ត៌មាននេះទៅជាពណ៌ដែលយើងមើលឃើញ។ 


ទីតាំងរេទីននិងកោសិការួសនឹងពន្លឺ (Credit: ក្រសួងអប់រំយុវជននិងកីឡា)

អ្នកវិទ្យាសាស្រ្តបានរកឃើញមកហើយថា ការមើលពណ៌ខុសគ្នាកើតមានឡើង។ ករណីទី១គឺការ‹‹ខ្វាក់ពណ៌››។ ការខ្វាក់ពណ៌ចែកចេញជា៣ប្រភេទ ប៉ុន្តែប្រភេទដែលមានច្រើនជាងគេបណ្តាលមកពីកង្វះឬដំណើរការមិនប្រក្រតីរបស់កោសិកាកោនដែលរួសនឹងរលកពណ៌ក្រហមឬបៃតង។ អ្នកដែលខ្វាក់ពណ៌ភាគច្រើនជាបុរស ដែលមានក្រូម៉ូសូម XY ដោយសារតែសែនដែលបង្កអោយមានការខ្វាក់ពណ៌ស្ថិតនៅលើក្រូម៉ូសូម X។ ផ្ទុយពីបុរស ស្រ្តីមានក្រូម៉ូសូម XX ហើយបើក្រូម៉ូសូមXមួយផ្ទុកសែននោះ ឯមួយទៀតមានលក្ខណៈធម្មតា គាត់នឹងមិនខ្វាក់ពណ៌នោះឡើយ។ អ្នកដែលមានប្រភេទខ្វាក់ពណ៌បែបនេះអាចមិនដឹងថាខ្លួនឃើញពណ៌ផ្សេងពីអ្នកដទៃឡើយ លុុះត្រាទៅធ្វើតេស្តភ្នែក។ 


ការមើលឃើញរបស់អ្នកខ្វាក់ពណ៌មានកោសិកាកោនរួសនឹងរលកពណ៌ក្រហមឬបៃតងមិនប្រក្រតី (Credit: We Are Colorblind)

ផ្ទុយមកវិញ គេបានរកឃើញករណីម្យ៉ាងទៀតមានឈ្មោះថា Tetrachromacy ដែលអ្នកមានករណីនេះមានកោសិកាកោន៤ប្រភេទ។ សត្វបក្សីនិងល្មូនមានកោសិកាកោន៤ ដែលអាចអោយសត្វទាំងនេះមើលឃើញដល់អុីនហ្រ្វារ៉េដ (Infrared) និងកាំរស្មីអ៊ុលត្រា UV។ ចំណែកឯមនុស្សដែលមានកោសិកាកោន៤ប្រភេទវិញមិនអាចមើលឃើញទៅដល់កម្រិតនោះឡើយ ប៉ុន្តែកោសិកាកោនបន្ថែមមួយទៀតនោះគឺកាន់តែរួសទៅនឹងរលកពណ៌រវាងក្រហមនិងបៃតង។ ហេតុដូចនេះ ពួកគេមើលឃើញពណ៌កាន់តែច្រើនជាងមនុស្សធម្មតាទៀត។ ករណីនេះកើតមានឡើងចំពោះតែស្រ្តីតែប៉ុណ្ណោះ។




(Credit: BBC Future

ចុះសម្រាប់អ្នកដែលមានកោសិកាកោន៣ប្រភេទ ដែលមានដំណើរការប្រក្រតី តើពួកគេឃើញពណ៌ដូចគ្នាបេះបិទមែនឬ? សំណួរនេះមើលទៅដូចជាស្រួលឆ្លើយទេ។ ផ្លែប៉ោមមានពណ៌ក្រហម មេឃពណ៌ខៀវ ស្លឹករុក្ខជាតិពណ៌បៃតង -ល-។ យើងហៅឈ្មោះពណ៌ដូចគ្នា អញ្ចឹងយើងប្រហែលជាឃើញពណ៌ដូចគ្នាមែនហើយ។ ប៉ុន្តែយើងអាចគិតបែបនេះដោយជាក់ច្បាស់ដែរឬទេ? យើងមិនអាចមើលពណ៌ទាំងឡាយពីកែវភ្នែករបស់អ្នកដទៃបានទេ។ បន្ថែមពីលើនេះ យើងមិនអាចពណ៌នាអំពីពណ៌ដែលយើងឃើញអោយបានក្បោះក្បាយនោះឡើយ​​។ ស្រមៃថាអ្នកត្រូវគេអោយពណ៌នាអំពីពណ៌ដែលអ្នកឃើញទៅកាន់មនុស្សខ្វាក់ភ្នែកតាំងពីកំណើត។ តើអ្នកអាចធ្វើបានដែរឬទេ? ប្រហែលជាពិបាកខ្លាំងហើយមែនទេ?

ម្យ៉ាងទៀត មនុស្សម្នាក់ៗសុទ្ធតែមានសែននិងការបញ្ចេញលក្ខណៈនៃសែនខុសគ្នា។ សូម្បីតែកូនភ្លោះក៌មិនមានសែនដូចគ្នាបេះបិទនោះដែរ។ ហេតុដូចនេះ ខួរក្បាលយើងក៌អាចមានភាពខុសគ្នាខ្លះៗផងដែរ។ ជាក់ស្តែង យើងមិនអាចរកមនុស្សពីរនាក់ដែលមានលក្ខណៈដូចគ្នា១០០%បានទេ។ បើយើងគិតពីកោសិកាកោនរបស់យើងវិញ វាក៌អាចមានភាពខុសគ្នាបន្តិចបន្តួចផងដែរ ទាក់ទងនឹងកម្រិតដែលវារួសនឹងពន្លឺ។ ណឺរ៉ូនដែលបម្លែងព័ត៌មានទៅជារូបភាពក៏​អាចមានលក្ខណៈខុសគ្នា ដូច្នេះយើងក៏អាចសន្មត់ដែរថា មនុស្សម្នាក់ៗប្រហែលជាមើលឃើញពណ៌មិនដូចគ្នានោះទេ គ្រាន់តែស្រដៀងគ្នា។

យ៉ាងណាក៏ដោយ នេះមិនទាន់ជាអ្វីដែលគេអាចរកឃើញអោយជាក់ច្បាស់នោះឡើយ។ ប្រហែលជាទៅមុខទៅ ភាសារបស់យើងអាចពណ៌នាអោយច្បាស់លាស់អំពីពណ៌ក្នុងចក្ខុវិញ្ញាណរបស់យើង ដើម្បីអោយយើងអាចប្រៀបធៀបពណ៌ដែលយើងឃើញជាមួយគ្នា។ ប៉ុន្តែសម្រាប់ពេលនេះ លក្ខណៈដែលយើងមើលឃើញពណ៌គឺមានតែយើងម្នាក់គត់ដែលអាចដឹងបាន។ ទោះជាយ៉ាងនេះក្តី យើងអាចប្រាស័យទាក់ទងគ្នាដោយមានប្រសិទ្ធភាពបាន និងអាចមើលឃើញថាផ្លែប៉ោមនោះគួរអោយចង់ញុាំដូចគ្នា។

អត្ថបទដោយ៖ ហេង សុរីតា

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.