កម្មវិធី America Got Talent រដូវកាលទី១១ ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃទី១៥នេះ ដោយរកឃើញ ម្ចាស់ពានរង្វាន់វ័យក្មេងម្នាក់ដែលមានឈ្មោះថា Grace VanderWaal ។ ម្ចាស់ពានរង្វាន់រូបនេះ បានស្រក់ទឹកភ្នែកដោយនិយាយមិនចេញក្រោយពីនាងបានបំបាក់គូរស្នេហ៍មួយគូរអោយបានតែចំណាត់ថ្នាក់លេខ២នៃកម្មវិធីAmerica Got Talent។
កម្មវិធី America Got Talentគឺជាកម្មវិធីលំដាប់ពិភពលោក ដែលផ្តល់ឲ្យបេក្ខជន បង្ហាញពី សម្ថភាព របស់ខ្លួនដើម្បីអាចទទួលទឹកប្រាក់ ១លានដូឡាអាមេរិក។
កាលពីវគ្គ Judge Audition កុមារីម្នាក់នេះបានជ្រើសរើសយកវិញ្ញាសារចំរៀង ដោយនាងច្រៀង នូវចំរៀងផ្ទាល់ខ្លួនរបស់នាងដែលធ្វើឲ្យគណៈកម្មការនិងទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នាងបានទទួលនូវប៊ូតុងមាសពីគណៈកម្មការម្នាក់ ដែលអាចធ្វើឲ្យនាងឡើងទៅកាន់វគ្គLive Show ដោយស្វ័យប្រវត្ត។ លោក Simoneដែលជាគណៈកម្មការនៅក្នុងកម្មវិធី America Got Talent បានទស្សទាយថានាងនឹងក្លាយជាតារាចំរៀងអាជីព Tylor Swift ទី២ ។
គួរបញ្ជាក់ផងដែរថា កុមារី Grace VanderWaalជាបេក្ខជនក្មេងជាងគេដែលឈ្នះពានរង្វាន់ America Got Talent។
-សូមទស្សនានៅទីនេះ
-សូមទស្សនានៅទីនេះ
Post a Comment