Photo Credit : www.Lifehack.org
ជាមនុស្សប្រភេទ Introvert ជាការលំបាកម្យា៉ងសំរាប់បរិបទសង្គមសព្វថ្ងៃ ប៉ុន្តែវាមិនមែនជាអ្វីដែលពួកគេអាចផ្លាស់ប្តូរបានភ្លាមៗនោះទេ ពីព្រោះវាជាអ្វីដែលកប់ទុកនៅក្នុងអត្តចរិតរបស់គេ។ពួកគេតែងមានអារម្មណ៍ដាច់ឆ្ងាយពី និងមានការយល់ច្រឡំពីមនុស្សជាច្រើននៅក្នុងសង្គមដែលធ្វើអោយពិបាកនៅចុះសម្រុងជាមួួយអ្នកដទៃ ។
ពួកគេនឹងពេញចិត្តបើអ្នកនៅជំុវិញខ្លួនទទួលយកអត្តចរិតរបស់ពួកគេដោយមិនប្រកាន់អ្វីឡើយ ហើយបើសិនជាមានមិត្តដែលចង់ដឹង និងចាប់អារម្មណ៍ទៅលើអត្តចរិតរបស់ពួកគេនោះ នឹងមានទំនាក់ទំនងកាន់តែប្រសើរជាងមុន។ ចំណុចទាំង៨ដែលរៀបរាប់ខាងក្រោមគឺជាការសំគាល់នូវអត្តចរិតរបស់មនុស្សប្រភទ Introvert ៖
១ ពួកយើងសង្ឃឹមថាអ្នកមិនគិតពីការមិនសូវចូលរួមក្នុងសង្គមរបស់ពួកយើង
ពួកយើងតែងមានអារម្មណ៍សោកស្តាយចំពោះការមិនព្រមចូលរួមកម្មវិធីផ្សេងៗ នោះមិនមែនដោយសារតែមិនចូលចិត្តអ្នកដែលចូលរួមនោះទេ មូលហេតុគឺនៅ ពេលដែលនៅជំុវិញដោយមនុស្សច្រើនពេលធ្វើអោយអារម្មណ៍មិនល្អ និងប៉ះពាល់ដល់ស្មារតីធ្វើអោយពិបាកក្នុងខ្លួន ដែលមនុស្សមួយចំនួនមិនយល់នោះ ទេ ។
២ វាធ្វើអោយយើងមិនសប្បាយចិត្តពេលអ្នកដទៃនិយាយថាយើងមានការមិនពេញចិត្តនឹងសង្គមខ្លួន
នៅពេលដែលយើងចូលរួមបានតិចតួចនៅក្នុងសង្គម នោះមិនមែនដោយសារតែមិនចូលចិត្តមនុស្សនោះទេ ហើយវាធ្វើអោយយើងឈឺចាប់ណាស់ពេលគេលេងសើចថាយើងជាមនុស្សប្រឆាំងនឹងកម្មវិធីសង្គមផ្សេងៗ។ នៅពេលដែលយើងមានទំនាក់ទំនងតិចជាមួយនឹងអ្នកដទៃ អ្នកខាងក្រៅមើលមកយើងថាយើងមិនចូលចិត្តដើរទៅក្រៅនោះ ទេ ប៉ុន្តែការពិតវាមិនមែនដូច្នេះទេ ។
៣ ពួកយើងទទួលរងនូវ ការខ្លាចទីចង្អៀតបិទជិត
ស្ថិតនៅក្នុងប្រជំុមនុស្សធ្វើអោយយើងមានអារម្មណ៍ពិបាកក្នុងការប្រឈម ជាពិសេសក្នុងជំនំុមនុស្សភាគច្រើនដែលយើងមិនស្គាល់។ ពួកយើងតែងដើរចេញពីការសន្ទនាខ្លីៗ ដែលធ្វើអោយខ្លួនមានមិនស្រួលចិត្ត និងឆ្គងក្នុងខ្លួន។ អ្វីដែលខ្លួនចង់ធ្វើគឺរត់ចេញពីកន្លែងនោះ ដើម្បីអោយអារម្មណ៍ល្អបន្តិច ។
៤ ពួកយើងចូលចិត្តការសន្ទនាដែលមានខ្លឹមសារច្រើន
ពួកយើងតែងចង់ចូលរួមរាល់ការសន្ទនាដែលមានខ្លឹមសារជាមួយមនុស្សមួយចំនួនដែលវាធ្វើអោយយើងគិតថាវាមានប្រយោជន៍ និងរីករាយក្នុងការចូលរួមពិសេសគឺការសន្ទនាលើប្រធានបទពី ជីវិត អនាគត ក្តីស្រមៃ និងទៅលើរបស់ផ្សេងៗដែលគួរស្តាប់។ នេះមិនត្រឹមតែធ្វើអោយយើងមានអារម្មណ៍ល្អនោះទេតែង ថែមទាំងចង់ស្គាល់អ្នកដល់កំរិតផ្ទាល់ខ្លួនទៀតផង។
5 ពួកយើងមានអំណរគុណសំរាប់អ្នកដែលព្រមទទួលយក Introversion របស់យើង
វាជាការល្អណាស់ដែលមានអ្នកដទៃព្រមទទួលយក អារម្មណ៍ពិតរបស់ពួកយើង ហើយវាអាចជាជំនួយក្នុងការបង្កើនមិត្តភាពរវាងគ្នាផងដែរ។ អ្នកអាចដឺងថាពួកយើងមិនមែនជាប្រភេទដែលចង់ដើរលេងភ្លាមៗនោះទេ ដរាបណាពួកគេយល់ពី បញ្ហានេះ មិត្តភាពអាចសីុជំរៅ ជាងមុនដោយយើងមើលឃើញពី គុណសម្បត្តិរវាងគ្នារៀងៗខ្លួនដែលអាចធ្វើអោយការរាប់អាននៅ បានយូរអង្វែង។
៦ ពួកយើងមានអារម្មណ៍ថាត្រូវបានគេវិនិច្ឆ័យមកលើខ្លូននៅពេលដែលមិនព្រមចេញទៅខាងក្រៅ
វាជាការពិតដែលមនុស្សប្រភេទ Introvert ចូលចិត្តនៅក្នុងកន្លែងសុខស្រួលរបស់ខ្លួន ប៉ុន្តែពំុមែនមានន័យថាពួកយើងមិនខំប្រឹងចាកចេញពីទីនោះទេ ។ វាមិនមែនជាការងាយស្រួលសំរាប់ពួកយើងដើម្បី រៀបគំរោងសំរាប់ជួបជំុជាមួយអ្នកខាងក្រៅនោះទេ ពេលខ្លះមិនមានមនុស្សច្រើនទេយល់ពី អារម្មណ៍ពួកយើងទេ។ នៅក្នុងតំបន់សុខស្រួលរបស់យើងគឺជាធម្មជាតិសំរាប់អត្តចរិតប្រភេទនេះ ហើយវាជាកន្លែងសុវត្ថិភាពមួយដើម្បី ជៀសវាងពី ការវិនិច្ឆ័យពីអ្នកដទៃ
៧ ពេលខ្លះមានអារម្មណ៍ថាមានការប៉ះទង្គិចក្នុងចិត្តរវាងធម្មជាតិនៃប្រភេទIntrovert
ពេលខ្លះមានអារម្មណ៍ថាខ្លួនឯងមិនអាចទទួលយកសារជាតិរបស់ខ្លួនបានទេ និងមានការច្រណែនជាមួយនិងអ្នកដែលចួលចិត្តចូលរួមកម្មវិធី សង្គមនិងស្គាល់មនុស្សច្រើន ។ ម្យ៉ាងទៀតវាធ្វើអោយខ្លួនពេលខ្លះមានអារម្មណ៍ថាត្រូវបានគេបំភ្លេច និងសំគាល់នៃវត្តមានរបស់ខ្លួន ។ យ៉ាងណាមិញ ការទទួលបាននូវឯករាជ្យ និង សេរីភាពដោយគ្មានការរំុព័ទ្ធពីមនុស្សដទៃអាចធ្វើផ្តល់កំលាំងចិត្តដល់ introvert ទៅ វិញ។ វាគ្រាន់តែត្រូវបានគេកំណត់អោយផ្ទុយពី មនុស្សមួយចំនួនធំនោះឯង ។
៨ វាធ្វើអោយមានការប៉ះទង្គិចផ្លូវចិត្តខ្លាំងនៅពេលដែលគេនិយាយថាយើងចំលែក
ពួកយើងមិនអាចធ្វើអ្វីបានក្រៅពីចាកចេញអោយឆ្ងាយពី ចំនុះមនុស្សច្រើន និងធ្វើអោយខ្លួនមានអារម្មណ៍ល្អនោះទេ ប៉ុន្តែវាធ្វើអោយឈឺចាប់នៅពេលដែលត្រូវបានគេចាត់ទុកថាជាមនុស្សខុសគេ។ មនុស្សទាំងអស់មិនដូចគ្នាទេ ពួកគេមានចំណុចល្អរៀងៗខ្លួនតែអ្វីដែលសំខាន់គឺការហ៊ានទទួលយកធម្មជាតិរបស់ខ្លួន ។ នៅក្នុងសង្គមនេះមិនតិចទេអ្នកដែលជាប្រភេទ introvert ដូច្នេះគួរទទួលស្គាល់អត្តចរិតរបស់ពួកគេ និងគោរពរបៀបរស់នៅ របស់ពួកគេ។
ពួកយើងមិនមែនខុសគេដោយគ្រាន់តែចង់ធ្វើជាខ្លួនយើងនោះទេ តាមពិតយើងមានគុណសម្បត្តិមួយត្រង់យើងអាចរក្សាមិត្តភាពមួយបានយូរអង្វែងដែលអាចអស់មួយជីវិតផងដែរ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
Post a Comment