ប្រធាននាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បាននិយាយថា ការដាក់ទណ្ឌកម្ម
ពាណិជ្ជកម្មលើប្រទេស មីយ៉ានម៉ានឹងត្រូវដកចេញក្នុងពេលខាងមុខនេះ។ ការសម្រេចនេះ បានធ្វើឡើងខណៈដែលលោកស្រី អ៊ុង សានស៊ូជីមកដល់ក្រុងវ៉ាស៊ីនតោន ក្នុងដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោកស្រី។
លោកប្រធានាធិបតីអាមេរិកអូបាម៉ាបាននិយាយថា ប្រទេសនេះ គួរតែ ត្រូវបានអនុញ្ញាតឱ្យ ទទួលបានប្រយោជន៍ ពីការ លើកលែងពន្ធ ដូចដែល ប្រទេសនេះបាន ងើបចេញពីការគ្រប់គ្រងរបស់យោធាអស់ជាច្រើនទស្សវត្ស។ លោកបញ្ជាក់ថា ការដកទណ្ឌ័កម្មនេះ គឺដោយសារ ប្រទេសមីយ៉ាន់ម៉ា សព្វថ្ងៃគឺជាប្រទេសស្ថិតក្នុងប្រព័ន្ធអនុគ្រោះទូទៅដែលស្ថិតក្នុងបញ្ជីសម្រាប់ ការលើកលែងពន្ធនាំចូលខ្ពស់សម្រាប់ប្រទេសមួយចំនួន។
ទោះបីជាក្រុមហ៊ុនជាច្រើននឹងរីករាយជាមួយកំរិតពន្ធទាប ក៏ការដាក់ទណ្ឌ័កម្មខ្លះ នៅតែមាន ផងដែរ។ ជាពិសេសក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។ ក្នុងនោះមាន ក្រុមហ៊ុន យ៉ាងហោចណាស់ ១០០និងបុគ្គលជាច្រើនអ្នកទៀតដែលជាប់ពាក់ពន្ធ័ជាមួយអតីត របបយោធា ក៏ដូចជាជំនួញគ្រឿងអលង្ការត្បូងទទឹមផងដែរ។
លោកប្រធានាធិបតីបានលើកឡើងថា ការដកទណ្ឌ័កម្មនេះ ជារឿងដែលត្រឹមត្រូវដែលត្រូវធ្វើ ដើម្បីធានាថាប្រជាជនមីយ៉ានម៉ាមើលឃើញនូវផលប្រយោជន៍ពីវិធីថ្មីនៃការធ្វើជំនួញ។ ក្រៅពីនេះលោក ប្រធាននាធិបតី ក៏បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព និង សក្តានុពល ធំសម្បើម របស់ប្រទេស មីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ប្រាប់ថា ការទទួលបានផលប្រយោជន៍ពាណិជ្ជកម្មរបស់ ប្រទេសហ្វីលីពីននេះ ត្រូវបានផ្អាកតាំងពីឆ្នាំ ១៩៨៩ មកម៉្លេះដោយសារតែបញ្ហារំលោភបំពានសិទ្ធមនុស្សក្នុងប្រទេស។
Post a Comment