យើងសង្កេតឃើញថា ហ្គេម Pokemon Go គឺជាហ្គេមមួយដែលពេញនិយមខ្លាំងបំផុតនៅក្នុងឆ្នាំ២០១៦នេះ។ ក្រោយពីហ្គេមនេះបានល្បីជាសកល ក្រុមហ៊ុនដែលផលិតហេ្គមមួយនេះអាចរកចំណូលបាន ប្រមាណ១លាន៦សែនដុល្លារ ក្នុងមួយថ្ងៃ និងមានមនុស្សធ្វើការទាញយកប្រមាណ ៧លាន៥សែននាក់ ក្នុងរយៈពេលមិនដល់២សប្តាហ៍ផង។ ប៉ុន្តែថ្មីៗនេះ ចំនួនអ្នកលេងហ្គេម Pokemon Go បានបន្តធ្លាក់ចុះយ៉ាងជាការគួរអោយកត់សំគាល់។
តាមរបាយការណ៍របស់ក្រុមហ៊ុនតាមដានកម្មវិធី Slice Intelligence បានអោយដឹងថា មកទល់ពេលនេះចំនួនអ្នកលេងបានធ្លាក់ចុះ ៨០% បើសិនជារាប់ពី ចំណុចកំពូលខ្ពស់បំផុតកាលពីពាក់កណ្ដាលខែកក្កដា។
បើទោះបីជាមានការធ្លាក់ចុះយ៉ាងណា ក៏ក្រុមហ៊ុនផលិតហេ្គមនេះនៅតែអាចបន្តរកចំនូលពីហ្គេមនេះ នៅតែច្រើនជាហេ្គម Candy Crush Saga រហូតដល់ទៅ ៦ ដង។ដូចនេះទោះបីឥទ្ធិពលហ្គេមនេះបានធ្លាក់ចុះដល់កម្រិតណា ប៉ុន្តែវានៅតែជាប្រភពចំណូលដ៏ធំមួយសម្រាប់ក្រុមហ៊ុន Niantic នាពេលបច្ចុប្បន្ន។
មកទល់ពេលនេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេថាចំនួនអ្នកលេងហ្គេម Pokemon Go នឹងនៅតែបន្តធ្លាក់ចុះបែបនេះរហូត ឬ អាចងើបឡើងវិញក្រោយការបញ្ចេញកំណែទម្រង់ថ្មីក្រោយៗថែមទៀតយ៉ាងណានោះទេ៕
Post a Comment