ក្រុមហ៊ុន Facebook Inc និង Twitter Inc  បានសហការណ៍គ្នា ចូលរួម ជាមួយបណ្តាញ សារព័ត៌មានធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យាជាង ប្រមាណ ៣០  ដើម្បីដោះស្រាយបញ្ហាព័ត៌មាន ក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ខ្លួន។  
 យុទ្ធនាការនេះនឹងចាប់ផ្តើមនៅចុងខែតុលា ក្នុងគោលបំណងលើកកម្ពស់គុណភាព  ក៏ដូចជាភាពច្បាស់លាស់នៃព័ត៌មានតាមបណ្ដាញសង្គម  ខណៈដែលសព្វថ្ងៃមានអ្នកប្រើ Facebook ប្រមាណជាង ១ ពាន់លាននាក់ក្នុងមួយខែ  និងអ្នកប្រើ Twitter ១៤០លាននាក់ រៀងរាល់ថ្ងៃបានទទួល  និងចែករំលែកព័ត៌មានមិនត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា សមាជិកសំខាន់នៃយុទ្ធនាការនេះមានដូចជា  New York Times, Washington Post, BuzzFeed News, Agence France-Presse និង CNN៕

Post a Comment