ស្រ្ដីគួរយកចិត្ដទុកដាក់ក្នុងការជ្រើសរើសគូរស្រករខ្លះព្រោះបុរសរៀបការប៉ុន្មានដងក៏គ្មានអ្វីត្រូវខូចខាតនោះទេ។ តែស្រ្តីវិញនឹងឈឺចាប់ហើយឈឺជ្រៅជាងបុរសនិងមានឧិកាសតិចទៅៗជារឿយៗហេតុផល៨ចំណុចដែលលើកយកមកបកស្រាយនេះគឺជាជំនួយស្មារតីដល់ស្រ្ដីទាំងឡាយដែលចង់មានគូរស្រករឬចង់ប្រើប្រាស់ជីវិតអាពាហ៍ពិពាហ៍។
ទី១ កុំរៀបការព្រោះខ្លាចថាមិនបានរៀបការ
គូររៀបការដែលបានមកដោយមិនបានពិចារណាអោយល្អិតល្អន់នោះនិងមានលទ្ធផលអាក្រក់ចំពោះអនាគតរបស់អ្នកកើតទុកវេទនារហូតដល់ស្លាប់។
ទី២កុំចង់រៀបការព្រោះចង់ចេញពីផ្ទះឬចង់ចេញពីគ្រួសារ
ទោះគ្រួសាររបស់យើងមានបញ្ហាច្រើនប៉ុណ្ណាក៏ដោយតើអ្នកប្រាកដក្នុងចិត្តបានយ៉ាងមិចទៅថាគ្រួសារដទៃគ្មានបញ្ហាដូចគ្រួសារអ្នក។ ការរៀបការហើយរួចទៅនៅជាមួយគ្រួសារដទៃដែលអ្នកជាជនចំណូលថ្មីនោះបញ្ហាដែលនឹកស្មានមិនដល់នោះមានច្រើនណាស់។
ទី៣កុំរៀបការពេលអ្នកកំពុងតែឈឺចាប់ឬចង់បញ្ចួសសង្សារចាស់
ក្នុងរយៈនេះជារយៈពេលដែលភាពខ្មៅអួរអាប់កំពុងគ្រប់ដណ្ដប់លើជីវិតអ្នក។ គួរតែរង់ចាំអោយអ្វីគ្រប់យ៉ាងស្រលះសិនអ្នកនឹងឃើញរូបភាពកាន់តែច្បាស់។
ទី៤កុំរៀបការព្រោះអ្នកអាណិតគេ
បុរសដែលគួរអោយអាណិតតែងមានចំណុចខ្សោយមានចំណុចខ្វះខាតនិងមានប្រតិកម្មជាច្រើនដែលអាចប្រែប្រួលក្រោយពេលរៀបការរួច។ ក្ដីអាណិតមិនស្ថិតថេរដូចក្ដីស្រលាញ់ឡើយថ្ងៃណាមួយអ្នកអាចគិតផ្ទុយពីនេះ។
ទី៥កុំរៀបការព្រោះឈ្លក់និងសំរស់និងសម្បត្តិរបស់គេតែម្យ៉ាង
រូបរាងមុខមាត់និងទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន ជាសំបកដែលអ្នកមិនដឹងថាសាច់ដែលនៅខាងក្នុងមានសភាពស្អុយឬក៏យ៉ាងណាទេ។
ទី៦កុំរៀបការព្រោះគិតថានិងប្ដូរនិស្ស័យរបស់គេបាន
ខាងចិត្ដវិទ្យាវិញបានអោយដឹងថានិស្ស័យគឺបានកប់ជ្រៅរបស់មនុស្សយើងប្ដូរមិនបានឡើយនិងនៅរបៀបនោះអស់មួយជីវិត។ ចូរកុំគិតថាគេនឹងប្ដូរនិស្ស័យនៅពេលរៀបការរួចនោះ។
ទី៧កុំរៀបការព្រោះក្ដីអផ្សុក
ក្ដីអផ្សុកជាផលពិបាកម៉្យាងបើសិនជាអ្នកមិនដឹងពីរបៀបដោះស្រាយទេនោះជីវិតរបស់អ្នកនឹងជួបនិងបញ្ហា។ ដោយអ្នកខ្លះញៀនគ្រឿងញៀនខ្លះញៀនល្បែងពាលាអាវាសែជាមួយមិត្តភក្ដិ។ជាការពិតណាស់ ការរៀបការព្រោះតែខ្លាចភាពអផ្សុកជាការសំរេចចិត្ដមួយដែលខុសឆ្គង។
យ៉ាងណាក៏ដោយបើប្រតិបត្ដិចំណុចទាំង៧នេះយ៉ាងតឹងរឹងមិត្ដអ្នកអាចខ្លាចរអារនឹងសេចក្ដីស្នេហាបានផងដែរ ប៉ុន្ដែបើអ្នកបានជួបនរណាម្នាក់ជាអ្នកដែលអ្នកគិតថាប្រាកដប្រជាហើយនោះនេះជាសេចក្ដីស្នេហាពិតមិនមែនជាការឈ្លក់វង្វេង មិនមែនភាពមនោសច្ចេតនាហើយអ្វីដែលប្រាកដបំផុតនោះគេត្រូវតែស្រលាញ់អ្នកយ៉ាងពិតប្រាកដ បើបែបនោះមែនអ្នកគួរតែសំរេចចិត្ដរៀបការចុះព្រោះសេចក្ដីស្នេហាអាចយកឈ្នះអ្វីគ្រប់យ៉ាងបាន៕
Post a Comment