ហេតុការណ៍ដែលចម្លែកមួយនេះ បានកើតឡើងនៅប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍កន្លងទៅដោយដើមហេតុដំបូងដោយសារតែបុរសម្នាក់នេះព្យាយាមថតរូប ស៊ែលហ្វីជាមួយសត្វពស់ថ្លាន់មួយក្បាលដែលគេចាប់បាន។
ជុំវិញករណីវាយប្រហារពីសំណាក់សត្វពស់នេះ ជនរងគ្រោះឈ្មោះ Ashok Bishnoi បានបន្ទោសខ្លួនឯងថាវាជាកំហុសរបស់គាត់ដែលខ្វះការប្រុងប្រយត្ន័។ លោកក៏បានបន្ថែមទៀតថា លោកមិនបានចាប់អារម្មណ៍ថាខ្លួនលោកនៅជិតសត្វពស់ខ្លាំង
នោះទេដោយសារតែរវល់គិតពីរឿងថតរូប។
គួរបញ្ជាក់ប្រាប់ថាពស់ថ្លាន់មួយក្បាលនេះ ត្រូវបានប្រជាជនចាប់បានក្នុងសាលាមួយក្នុង
តំបន់ ហើយត្រូវបានគេលែងឲ្យមានសេរីភាពចូលទៅក្នុងព្រៃវិញហើយ។
ប្រភព៖ HUFFPOST
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment