អស់កម្លាំងគឺជាសញ្ញាណមួយដែលមនុស្សភាគច្រើនតែងជួបប្រទះក្នុងយុគសម័យថ្មីមួយនេះ។ មនុស្សគ្រប់គ្នាតែងយល់ថាការកើតឡើងនេះ ភាគច្រើនគឺដោយសារតែធ្វើការច្រើនម៉ោងខ្លាំងពេក រឺ គេងមិនគ្រប់ចំនួន 8 ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែការសិក្សារជាច្រើនបានបង្ហាញថា អារម្មណ៍អស់កម្លាំង ស្រងេះស្រងោច ឆាប់ខឹងនេះមិនមែនកើតឡើងដោយសារកត្តាខាងលើនោះទេ។ ខាងក្រោមនេះគឺជាមូលហេតុ ដែលគេបានរកឃើញកន្លងមក ៖
ការធ្វើលំហាត់ប្រាណគ្រប់គ្រាន់មិន
មនុស្សជាច្រើនបានចំណាយពេលវេលាជាច្រើនក្នុងការងាររបស់ខ្លួន។ អ្នកខ្លះអង្គុយនៅតុការិយាល័យរបស់ខ្លួនជិត 8 ម៉ោង ដែលនេះគឺអាចផ្តល់ផលប៉ះពាល់ជាច្រើនដល់រាងកាយនិងនិងសុខភាពរបស់យើង ។ សូមសាកល្បង ព្យាយាម ធ្វើលំហាត់ប្រាណ ដូចជាការដើរពេញ អោយបានច្រើនម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងធ្វើអោយរាងកាយរបស់អ្នកមានភាពរឹងមាំជាងមុន។
ការខ្សោះជាតិទឹក
តើអ្នកផឹកទឹកចំនួនប៉ុន្មានលីតក្នុងមួយថ្ងៃ? បើសិនជាអ្នកមិនមែនជាមនុស្សពូកែ ពិសារទឹកច្រើនទេនោះ អ្នកនឹងមានអាការៈខ្សត់ជាតិទឹក រឺអស់កម្លាំងនៅក្នុងខ្លួន។ កន្លងមក យើងឃើញថាមនុស្សជាច្រើនបែរជាទទួលទានភេសជ្ជៈ និងកាហ្វេអ៊ីនដែលមានជាតិស្ករនៅពេលដែលគេអស់កម្លាំង តែការពិតទៅ មានតែការទទួលទានទឹកទេ ដែលមានគុណប្រយោជន៍ច្រើន។
របបអាហារខ្វះជីវជាតិ
ថាមពលលើរាងកាយរបស់យើង តែងពឹងផ្អែកលើអាហារទាំងបីប្រភេទ រួមមាន អាហារទ្រទ្រង់ អាហារសាងសង់ និងអាហារការពារ។ ក្នុងនោះមានអាហារជាច្រើនដែលផ្តល់ថាមពលដល់អ្នក រយៈពេលយូរ ដូចជាសាច់ពណ៌ក្រហម, គ្រាប់ធញ្ញជាតិ, បន្លែស្លឹកបៃតងនិងផ្លែឈើជាដើម ។

ជំងឺធ្លាក់ទឹកចិត្តឬភាពតានតឹង
មូលហេតុមួយទៀតដែលធ្វើអោយលោកអ្នកអស់កម្លាំងនោះគឺ ជំងឺធ្លាក់ទឹកចិ ត្តឬភាពតានតឹងក្នុងអារម្មណ៍។ បើសិនជាអ្នកដឹងថាខ្លួនកំពុងមានជំងីធ្លាក់ទឹកចិត្ត សូមព្យាយាម កាត់បន្ថយអារម្មណ៍នេះ ដោយងាកទៅរកការស្តាប់តន្រ្តី ញ៉ាំអាហារ ធ្វើលំហាត់ប្រាណដល់រាងកាយរបស់អ្នកប្រសើរជាង។

Post a Comment