ទារកប្រុសចម្លែកដែលកើតមកមានម្រាមដៃនិងម្រាមជើងច្រើនខុសប្រក្រតី ចំនួន ៣១ម្រាម នោះនឹងទទួលបានការវះកាត់ដោយឥតគិតថ្លៃពីក្រុមវេជ្ជបណ្ឌិតនៃមន្ទីពេទ្យចិន។ ជុំវិញករណីនេះ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការវះកាត់នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ដើម្បីកាត់ចេញរាល់ម្រាមដែលលើស។
ក្រៅពីនេះ មន្ទីពេទ្យក៏បានធានាជួយរ៉ាប់រងថវិការមួយភាគធំក្នុងការថែទាំសុខភាពទារកម្នាក់នេះរហូតដល់អាយុ ១៦ឆ្នាំផងដែរ។
គួរបញ្ជាក់ប្រាប់ថា ទារកមានសភាពចម្លែកនេះ មានអាយុ ៦ខែហើយមានម្រាមដៃចំនួន ១៦ និងម្រាមជើងចំនួន ១៥ម្រាម។
ប្រភព៖ UPI
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment