គ្រប់ពេលដែលនាងហត់ នាងចង់សម្រាកនាងចង់ឈប់គិតរឿងអ្វីទាំងអស់នាងចង់ឲ្យគ្រប់យ៉ាងក្លាយជាសុបិន្តដែលភ្ញាក់ឡើងគ្រប់យ៉ាងដូចដើម។ នាងនៅតែវិលវល់នឹងពិភពមួយដែលមានសុទ្ធតែសញ្ញាសួរ។ សំណួរដែលសួរខ្លួនឯងរាល់ថ្ងៃថាព្រោះគេប្រែប្រួលឬព្រោះនាងលែងជឿជាក់គេដូចពីមុន???
មនុស្សស្រីស្រលាញ់មនុស្សប្រុសពី០ទៅ១០០ ប៉ុន្តែមនុស្សប្រុសស្រលាញ់មនុស្សស្រីពី១០០ ទៅ ០ អញ្ចឹងសួរថា តើឲ្យនាងនៅតែកុហកខ្លួនឯងថា មិនអីទេ គ្រប់យ៉ាងនឹងល្អឡើងវិញដល់ពេល ណាទៀត បើរយៈពេលកាន់តែយូរ ទំនាក់ទំនងស្នេហានេះ កាន់តែដូចផ្សែង ដែលចាប់មិនជាប់ទៅ ហើយនោះ។“ស្នេហាត្រូវការភាពជឿជាក់” ពាក្យមួយឃ្លានេះចាប់ផ្តើមធ្វើឲ្យនាងខ្លាច។ នាងសួរ ខ្លួនឯងរាល់ថ្ងៃថា ហេតុអីបានជាគេចាំបាច់ប្រែប្រួល ហេតុអីក៏មិនស្រលាញ់នាង ខ្វល់ពីនាង យកចិត្តទុកដាក់ និង និយាយថាស្រលាញ់នាង នឹកនាង ចង់ជួបនាង រាល់ថ្ងៃដូចកាលពីដំបូងទៅ? ហេតុអីនៅពេលដែលនាងដាក់ចិត្តថា ស្រលាញ់ និងជឿជាក់គេខ្លាំង គេចាំបាច់មកវាយបំបែក ជញ្ជាំងនៃភាពជឿជាក់នេះធ្វើអី???
ស្នេហាមួយនេះលែងដូចដើម មិនមែនព្រោះតែនាងមិនជឿជាក់គេដូចពីមុនទេ ពេលនេះនាងយល់ ច្បាស់ហើយ មិនថានាងជឿជាក់គេខ្លាំងប៉ុណ្ណាទេ បើមនុស្សប្រុសម្នាក់នោះចង់ប្រែប្រួលគ្រប់យ៉ាង លែងមានតម្លៃសម្រាប់គេទៀតឡើយ។
Post a Comment