គ្រួសារគឺជាប្រភពដំបូងបង្អស់នៃក្ដីស្រឡាញ់ ដែលពោរពេញទៅដោយការការគាំទ្រគ្នាទៅវិញទៅមក។ ជាអកុសលខណៈពេលដែលសមាជិកគ្រួសារកាន់តែធំឡើង រឿងជាច្រើនបានកើតឡើង ហាក់ធ្វើអោយសាមគ្គីភាពនៅក្នុងគ្រួសារមានភាពរារាំង រឺមិនស្និទស្នាលដូចមុន។ដូច្នេះហើយយើងគួរតែស្វែងយល់ថាតើអ្វីទៅជារិះគល់នៃបញ្ហាទាំងនេះ?
1. ការរិះគន់
យើងសង្កេតឃើញថា ការប្រើប្រាស់ពាក្យសម្តី គឺជាកត្តាចាំបាច់បំផុត ម្ល៉ោះហើយការនិយាយស្តី នៅក្នុងក្រុមគ្រួសារ គួរតែជាពាក្យ លើកទឹកចិត្ត ប្រសើរជាងពាក្យដែលប៉ះពាល់ដល់ ផ្លូវអារម្មរណ៍ រឺការអន់ចិត្តទៅវិញទៅមក ។
2. ការនិយាយដើម
ភាគច្រើនការនិយាយដើមគេកើតឡើងនៅពេលដែលមាននរណាម្នាក់ តូចចិត្តក្នុងរឿងអ្វីមួយជាមួយនឹងបុគ្គលដែលគេនិយាយដើមអំពី។ វាអាចធ្វើឱ្យមនុស្សម្នាក់ មានអារម្មណ៍ល្អប្រសើរជាបណ្តោះអាសន្ន ប៉ុន្តែនៅទីបញ្ចប់វាមិនដោះស្រាយបញ្ហានេះបានទេ។ ប្រសិនបើអ្នកមានបញ្ហាជាមួយនរណាម្នាក់នៅក្នុងគ្រួសារ សូមចូលទៅកាន់ពួកគេដោយផ្ទាល់ អ្នកមិនចាំបាច់ ប្រកាសពីបញ្ហារបស់អ្នកទៅកាន់ក្រុមគ្រួសារទាំងមូលនោះទេ។ ត្រូវចងចាំថា <<រឿងច្រើនប្រសើរជាងរឿងតិច រឿងតិចប្រសើរជាងអត់រឿង>>។

3. ការនិយាយកុហក
ការនិយាយកុហក នឹងផ្តល់ភាពបែកបាក់ទៅកាន់ក្រុមគ្រួសារ ដោយសារតែ ការលែងជឿជាក់ ទុកចិត្តគ្នានោះទេ។ វាអាចធ្វើអោយមនុស្សក្នុងក្រុមគ្រួសារ ចាប់ផ្តើមមានភាពមន្ទិល សង្ស័យនឹងគ្នាផងដែរ។

4. មិនចេះប្រើពាក្យ <<សុំទោស>>
ពាក្យ សុំទោស គឺជាពាក្យមួយដែលអាចរក្សាចំណងទំនាក់ទំនងក្នុងក្រុមគ្រួសារអោយបានល្អ។ គ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេ។ ម្ល៉ោះហើយ ពេលខ្លះ ពាក្យសុំទោសតែមួយម៉ាត់ ក៏អាចព្យាបាលរបួស និងបំភ្លេចនូវ ទង្វើដែលអ្នកបានប្រព្រឹត្តខុសឆ្គងដ៏មានប្រសិទ្ធភាពផងដែរ។

Post a Comment