រូបរាងរចនាបទ
គ្រាន់តែឃើញរូបរាងភ្លាម យើងអាចនិយាយបានថា មានទាំងអ្នកស្រលាញ់ និងមិនស្រលាញ់ តែខ្ញុំជឿថានឹង មានអ្នកស្រលាញ់ ច្រើនជាងព្រោះ រចនាបទរូបរាង ទាំងមូលរបស់ iPhone 7 Plus ពិតជាមានភាព ទាក់មែនទែន ស្ដើងជាងមុន ពិតជាទាក់ទាញ អារម្មណ៍ខ្លាំងណាស់។ សម្រាប់ខ្ញុំផ្ទាល់ គឺពេញចិត្តបំផុតជាមួយ រចនាបទថ្មីរបស់វា ដោយផ្នែកខាងឆ្វេង យើងនៅតែទទួល បាននូវប៊ូតុងកាច់រំញ័រ និងប៊ូតុងសម្លេង រីឯខាងស្ដាំគឺប៊ូតុង Power ដដែល និងមានរន្ធដាក់ស៊ីម នៅកន្លែងដដែល ក៏ប៉ុន្តែអ្វីដែលកាន់ តែភ្ញាក់ផ្អើលនោះគឺថា នៅផ្នែកខាងលើ និងក្រោម Apple បានបំពាក់មកជា មួយនឹងរន្ធបំពង សម្លេងដល់ទៅ 2 ជាប្រភេទ Stereo ធ្វើឲ្យការស្ដាប់តន្ត្រី កាន់តែមានសម្លេងច្បាស់ និងពិរោះជាងមុន ដល់ទៅ 2 ដង ហើយលេងហ្គេម កាន់តែពិសេសតែម្ដង។
លក្ខណៈពិសេសផ្សេងទៀត គឺការកាត់បន្ថយកម្រាស់ របស់ iPhone កាន់តែស្ដើងជាងមុន ដូច្នេះរន្ធដោតកាស 3.5 មីលីម៉ែត្រត្រូវ បានលុបបំបាត់ ជាហេតុធ្វើឲ្យ iPhone 7 និង 7 Plus ប្រើប្រាស់កាសជំនាន់ថ្មី ដោយដោតតាមរន្ធ USB Lightning តែម្ដង។ ក្នុងនោះ Apple ក៏មាន Adapter សម្រាប់ឲ្យ យើងប្រើកាស 3.5 មីលីម៉ែត្រជាមួយ iPhone ថ្មីទាំង 2 នេះផងដែរ ដោយ Adapter នោះនឹកដាក់មក ជាមួយប្រអប់ស្រាប់តែម្ដង មិនបាច់ទិញក្រៅ នាំតែអស់ប្រាក់ឡើយ។ ជាងនេះទៅទៀត iPhone 7 Plus បានបន្ថែមមក ជាមួយនឹងពណ៌ថ្មីចំនួន 2 គឺ ខ្មៅរលោង (Jet Black) និងខ្មៅធម្មតា ហើយនៅតែរក្សា ពណ៌ទឹកប្រាក់, ទឹកមាស និងទឹកមាសផ្កាឈូកដដែល ឆ្នាំនេះប្រហែលជា ពណ៌ខ្មៅរលោង និងខ្មៅអាចនឹងលក់ ដាច់ជាងគេហើយ មើលទៅ។
ប៊ូតុង Home ក៏ត្រូវបានកែប្រែ យ៉ាងប្រសើរផងដែរ ជាមួយនឹង Touch ID ជំនាន់ថ្មី ធ្វើឲ្យម្ចាស់ iPhone 7 Plus កាន់តែងាយស្រួល ក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ដោយវាដំណើរការ បានយ៉ាងរហ័ស រលូន និងមានគុណភាពរឹងមាំ អមមកជាមួយនឹង Taptic Engine សម្រាប់ឲ្យយើង ប្រើប្រាស់ទៅលើ មុខងារជាច្រើន មិនត្រឹមតែដោះសោរឡើយ ដោយក្នុងនោះ រួមមានដូចជា Quick Actions, Messages, Notifications និង Ringtones ជាដើម។
អេក្រង់
7 Plus នៅតែរក្សាទំហំអេក្រង់ 5.5 អ៊ីញដដែល ជាប្រភេទអេក្រង់ Retina HD ឌីសភ្លេ ផ្ដល់រូបភាពបានច្បាស់ និងដុតពណ៌ល្ ជាមួយនឹង Wide Color Gamut ដែលផ្ដល់ពណ៌ធម្មជាតិបានយ៉ាងល្អ។ អេក្រង់នេះទៀតសោក នៅតែរក្សាមុខងារ 3D Touch ដែល គ្រាន់តែវាច្បាស់ជាង និងល្អជាងប៉ុណ្ណោះ។
កម្លាំងម៉ាស៊ីន
កាន់តែខ្លាំងជាងមុន iPhone 7 Plus បានបំពាក់មក ជាមួយនឹងឈីប Processor ឈ្មោះ A10 Fusion ជាប្រភេទ Quad-core មានដល់ទៅ CPU ចំនួន 4 គ្រាប់បង្កប់ក្នុង បន្ទះឈីបតែមួយ ជាមួយសន្ទុះដ៏ខ្លាំងក្លា Apple មិនធ្លាប់បានបង្កើតពីមុនមក គឺខ្លាំងជាងឈីប A9 ពពួក Dual-core បំពាក់នៅលើ iPhone 6s និង 6s Plus ដល់ទៅ 40% និងលឿនជាង A8 ដែលបំពាក់នៅលើ iPhone 6 និង 6 Plus ដល់ទៅ 2 ដង។ ក្នុងនោះសមត្ថភាព GPU ក៏កាន់តែអស្ចារ្យ និងខ្លាំងជាងមុនផងដែរ។
សម្ថភាពកាមេរ៉ា
អ្នកស្រលាញ់ការថតរូប គឺកាន់តែពេញចិត្តជាមួយ iPhone 7 Plus ដោយអ្នកនឹងទទួល បានកាមេរ៉ាភ្លោះដល់ទៅ 2 គ្រាប់ អនុញ្ញាតឲ្យយើងថតរូប និងវីដេអូបាន កាន់តែច្បាស់ និយាយឲ្យខ្លីទៅគឺ វាប្រសើរជាងកាមេរ៉ា iPhone 7 ដោយ Apple បំពាក់មកជាមួយ កាមេរ៉ា 2 គ្រាប់ទំហំ 12 មេហ្គាភិចសែលទាំង 2 ដោយលែននៅ ខាងឆ្វេងជាប្រភេទ Wide Angle អាចឲ្យយើងធ្វើ ការថតរូបទទួលបាន Background ធំ រីឯកែវលែនខាងឆ្វេង ជាប្រភេទ Telephoto វាមានលក្ខណៈពិសេស សម្រាប់ឲ្យយើងថតរូប Zoom បានយ៉ាងប្រសើរ មិនបាត់បង់គុណភាពឡើយ ដោយការ Zoom នោះយើងអាច Zoom បានចាប់ពី 1x ឡើងដល់ទៅ 10x ឯណោះ ធានាថារូបភាព គឺមានគុណភាព ខ្ពស់គួរជាទីគយគន់។
ជាងនេះទៅទៀតកាមេរ៉ា 7 Plus អាចធ្វើឲ្យរូបភាព ដែលអ្នកបានថតមានសភាព Blur បានយ៉ាងល្អ គឺល្អជាងកាមេរ៉ា របស់ស្មាតហ្វូនណាៗ ទាំងអស់នា ពេលបច្ចុប្បន្ន។ Apple ក៏បើកឲ្យ iPhone ជំនាន់ថ្មីរបស់ខ្លួន ធ្វើការថតរូបជាប្រភេទ File បែប RAW និង DNG ទៀតផង។ កាមេរ៉ាខាងមុខវិញ ក៏មិនខុសគ្នាមិន iPhone 7 ផងដែរ ដោយវាមានទំហំ 7 មេហ្គាភិចសែល ធំជាង iPhone 6s និង 6s Plus ទំហំ 2 មេហ្គាភិចសែល ដែលលក្ខណៈពិសេស របស់វានោះគឺថាវាជួយរក្សា លំនឹងបានយ៉ាងល្អ ថែមទាំងផ្ដល់ពណ៌ ដុតច្បាស់មិនធម្មតាឡើយ។ សម្រាប់អ្នកចូលចិត្ត ថតរូបបែប Selfie អ្នកនឹងចូលចិត្តជាមួយ កាមេរ៉ាជំនាន់ថ្មីមួយនេះ។
លក្ខណៈសម្បត្តិគោលៗរបស់កាមេរ៉ា
- កាមេរ៉ាសេនស័រទំហំ 12 មេហ្គាភិចសែលចំនួន 2 គ្រាប់
- កែវលែនខាងឆ្វេងជាប្រភេទ Wide-Angle-Lens
- កែវលែនខាងស្ដាំជាប្រភេទ Telephoto សម្រាប់ Zoom បានដល់ 10x
- មុខងារការពាររំញ័រ OIS
- កម្រិត Aperture ធំបំផុតត្រឹម f/1.8
- មានបំពាក់មកជាមួយសេនស័រ Focus ទៅលើ Object បានរហ័ស និងលឿន
- គ្រាប់ភ្លើង LED ចំនួន 4 ផ្គុំចូលគ្នា
- ថតរូបនៅទីកន្លែងមានពន្លឺទាបបានកាន់តែស្រស់ស្អាត ដុតពណ៌ច្បាស់
- និងមុខងារតូចៗផ្សេងទៀតជាច្រើន
ទីបំផុត iOS 10 ក៏ត្រូវបានប្រកាស ចេញជាផ្លូវការផងដែរ បន្ទាប់ពីចេញជំនាន់ Beta អស់ជាច្រើនរួចមក ដោយទាំង iPhone 7 និង 7 Plus នឹងត្រូវដាក់ឲ្យ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 10 ថ្មីចេញពីប្រអប់ ផ្ទាល់តែម្ដង។ ជាមួយ iOS 10 អ្នកប្រើប្រាស់នឹង ទទួលបានបទ ពិសោធន៍ថ្មីក្នុងការប្រើប្រាស់ ជាមួយនឹងការផ្លាស់ប្ដូរ Interface ជាមួយនឹងផ្ទាំង របាអូសពីក្រោម និងអូសពីលើជាដើម ដែលមានសភាព ប្រសើរជាង ពិសេសមុខងារ ច្រើនជាងមុន។ Apple បានបង្កើត iOS 10 កាន់តែមានភាព វ័យឆ្លាតជាមួយមុខងារ Siri, HomeKit, iMessage និងផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យអ្នក ប្រើប្រាស់មានភាព ងាយស្រួលក្នុង ការបញ្ជាប្រើប្រាស់។
កម្លាំងថ្ម
ពីមួយជំនាន់ទៅ មួយជំនាន់កម្លាំង និងសមត្ថភាពថ្មរបស់ iPhone គឺកាន់តែខ្លាំង ចំពោះ iPHone 7 Plus នេះ Apple បានប្រកាស ជាផ្លូវការថា ជាស្មាតហ្វូនរបស់ ខ្លួនចុងក្រោយគេនាពេល បច្ចុប្បន្នដែលអាចកាន់ ថ្មបានយូរជាងគេ បើប្រៀបធៀបនឹង 6s Plus គឺកាន់បានយូរ ជាងប្រមាណជាងជាង 1 ម៉ោង តែមិនបានបញ្ជាក់ ថាវាមានទំហំប៉ុន្មាន mAh ឡើយ។
មុខងារប្លែកៗ
រាល់សមត្ថភាពដ៏អស្ចារ្យ ដែល iPhone 7 Plus មានខាងលើ នៅមិនទាន់អស់នៅឡើយទេ ជាក់ស្ដែងមុខងារ ដ៏ធំបំផុតមួយគឺថា វាបានបំពាក់មក ជាមួយនឹងអាវក្រោះ ការពារទឹក និងធូលីយ៉ាងពិសេស ជាប្រភេទបច្ចេកវិទ្យា IP67 ដែលអនុញ្ញាតឲ្យ យើងប្រើប្រាស់វា ក្នុងទឹកបានជម្រៅ ដល់ទៅ 1 ម៉ែត្រ នៅក្នុង រយៈពេល 30 នាទី។ មុខងារនេះនឹងធ្វើឲ្យ iPhone កាន់តែមានភាព លេចធ្លោក្នុងទីផ្សារ ពិសេសបំផុតនោះអ្នក ប្រើប្រាស់អាចកាន់វា យកទៅប្រើប្រាស់ បានគ្រប់ទីកន្លែង មិនថាទីកន្លែងនោះ មានភ្លៀងធ្លាក់, សំនើម ឬធូលី ដីហុយ ផុក ល្បាប់នោះទេ iPhone 7 Plus អាចនៅជាមួយអ្នកបាន។
ថ្ងៃប្រកាសចេញលក់ និងតម្លៃ
Apple បានប្រកាសជា ផ្លូវការហើយថា iPhone 7 និង 7 Plus នឹងបើកឲ្យធ្វើការ កម្មង់ទុកមុនចាប់ ពីថ្ងៃនេះតទៅ ហើយវានឹងចេញ លក់ក្នុងទីផ្សារ អន្តរជាតិនៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2016 នេះតែម្ដង ជាមួយនឹងតម្លៃក្នុង ទីផ្សារអន្តរជាតិ ដូចខាងក្រោមនេះ៖
- iPhone 7 Plus ទំហំ 32GB តម្លៃ 769$
- iPhone 7 Plus ទំហំ 128GB តម្លៃ 869$
- iPhone 7 Plus ទំហំ 256GB តម្លៃ 969$
Post a Comment