លោក Chris Perez អ្នកយកព័ត៌មានរបស់ New York Post គឺជាមនុស្សដំបូងគេបង្អស់ ដែលបាន ឡើងសាកបង្គន់ស្រោបមាស ១៨ ការ៉ាត់ដែលជាស្នាដៃរបស់សិល្បករ Maurizio Cattelan បានដាក់តាំងបង្ហាញនៅសារមន្ទីរក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
លោកបានសំដែងអារម្មណ៍ទាំងក្តីរំភើបថា រូបលោកប្រៀបដូចជាព្រះមហាក្សត្រ នៅសារមន្ទីរ Guggenheim Museum នោះអ៊ីចឹង។ គាត់បាននិយាយថា "ខ្ញុំពិតជារកអ្វីថ្លែងមិនបាន តែខ្ញុំមានអារម្មណ៍ភ័យតិចតួច ដោយសារតែនេះគឺជាបង្គន់ធ្វើពីមាស"។ តែលោកបាកបញ្ជាក់ថា ក្រដាសនៅក្នុងបង្គន់ស្រោបមាសនេះ មានសំភាពគ្រើមៗ និងធម្មតា។
Post a Comment