តើអ្នកដឹងទេថា Steve Jobs អតីតម្ចាស់ក្រុមហ៊ុនទូរសព្ទអេផលដ៏ល្បី គឺជាពុទ្ធសាសនិកម្នាក់ក្នុងចំនោមពុទ្ធសាសនិកមួយចំនួនតូចនៃប្រទេសលោកខាងលិច។ លោកបានទៅប្រទេសឥណ្ឌាតាំងពីមុនគាត់រកឃើញក្រុមហ៊ុនអេផល ហើយក៏បានជ្រើសយកសាសនាព្រះពុទ្ធមកអនុវត្ត។ លោកក៏បានជួបនឹង Shunryu Suzuki ដែលជាអ្នកនិពន្ធសៀវភៅ Zen’s Mind, Beginner’s Mind ហើយ Jobsបានបន្តសិក្សាអំពីសាសនាព្រះពុទ្ធពីសិស្សរបស់Suzukiម្នាក់។
Zen’s Mind, Beginner’s Mind គឺជាសៀវភៅមួយក្នុងចំនោមសៀវភៅដប់ក្បាលទៀតដែល Jobs ពេញចិត្តជាងគេ។ ប៉ុន្តែ សៀវភៅដែលលោកស្រលាញ់ជាងគេក្នុងមួយជីវិតរបស់លោកគឺ Autobiography of a Yogi ដែលនេះគឺជាសៀវភៅតែមួយក្បាលគត់ដែលលោកមាននៅក្នុងiPad 2 របស់លោក។
Meditation Los Angeles |
Ananda Sangha Worldwide |
អត្ថបទដោយ ៖ គុណវុឌ្ឍ មុនីកញ្ចនា
ប្រភព: businessinsider
Post a Comment