ពាក្យចចាមអារាមបានក្លាយជាការពិត នៅពេលដែលកំពូលស្មាតហ្វូនជំនាន់ថ្មីក្រោយគេ ត្រូវបានប្រកាសដាក់លក់ទូទាំងពិភពលោក និងត្រូវបានគេរកឃើញថាមានបញ្ហាផ្ទុះថ្មទូរស័ព្ទដៃ Samsung Galaxy Note 7 កាលពីថ្មីៗនេះ ។ វាជាបញ្ហាដែលគ្មាននរណាម្នាក់ចង់ជួប ឬសាកល្បងផ្ទាល់ឡើយ ហើយវាក៏មិនមែនជាអ្វីដែលក្រុមហ៊ុនផ្ទាល់ចង់បង្កើតឡើង ដើម្បីភាពល្បីល្បាញដែរ តែវាជាបញ្ហាបច្ចេកទេសដែលអាចកើតមានស្ទើរគ្រប់គ្នា គ្រប់បណ្តាញក្រុមហ៊ុនផលិតទូរស័ព្ទដៃ តែជាអកុសលវាបានកើតឡើងចំពេាះទូរស័ព្ទកម្រិតកំពូលរបស់ Samsung ទៅវិញ ។
មិនមែនសម្រាប់ Note 7 ឡើយ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចណាក៏ដោយ ក៏មានឱកាសក្នុងការផ្ទុះដែរ ឲ្យតែវៀរចាក បច្ចេកទេស និងគុណភាពជាមូលដ្ឋាន ។
បញ្ហាផ្ទុះថ្ម មិនមែនកើតឡើងដោយសារ ការលាយជាតិរំសេវច្រើនជាងធម្មតា ចូលក្នុងថ្មទូរស័ព្ទដៃ ឬបង្កប់ក្រោមម៉ាស៊ីនឡើយ តែវាជាបញ្ហាកម្តៅ កើនឡើងលើសប្រមាញទៅវិញទេ ដែលបណ្តាលឲ្យថ្មក្តៅឡើងខ្លាំង ហើយប៉ោង និងចុងក្រោយរហូតដល់ផ្ទុះយ៉ាងដូច្នេះ ។ មិនថាឡើយតែ Samsung សូម្បីតែ iPhone ក៏ធ្លាប់មានផ្ទុះដែរ តែគឺបណ្តាលមកពីកត្តាប្រើប្រាស់ខុសបច្ចេកទេស ដោយខ្លួនឯង ហើយវាមិនបានកើតមានបញ្ហាមកពីខាងផលិតផ្ទាល់ឡើយ ។
តើយើងអាចជៀសវាងបញ្ហាថ្មផ្ទុះដោយរបៀបណា?
ក្រៅពីបញ្ហាថ្មដែលមានភ្ជាប់ក្នុងទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចរបស់លោកអ្នក អ្វីដែលលោកអ្នកត្រូវជ្រើសរើស និងពិចារណាមុននឹងយកមកប្រើប្រាស់នេាះគឺ ឧបករណ៍ឆ្នាំងសាក និងខ្សែសាក ។ វាជាជម្រើសដ៏ប្រសើរមួយ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ កើតឡើងចំពេាះលោកអ្នកជាយថាហេតុ ។- សូមកុំស្វែងរក និងប្រើប្រាស់ផលិតផលគ្មានម៉ាក គ្មានការធានាគុណភាព ជាពិសេសតម្លៃថោកហួសហេតុ (Original $19 ជជុះ $0.50)
- សូមប្រើប្រាស់ទាំងឌុយ ឬឆ្នាំងសាក ដែលប្រើសម្រាប់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចលោកអ្នកបានហើយ ហាមប្រើជំនួស ដោយមិនបានពិនិត្យកម្លាំងថាមពល ។ ឧទាហរណ៍៖ ឆ្នាំងសាកទូរស័ព្ទ 5V (Output=5.0V)
- កុំផ្តោតតែលើ Fast-charing វាមិនមែនមានន័យថា 5V ចូលយឺត ហើយ 10V ចូលរហ័សនេាះទេ តែវាបែរជាបណ្តាលឲ្យឆេះ ដោយសារកម្លាំងទៅវិញ! សូមពិនិត្យត្រង់អំពែ (A) ឧទាហរណ៍៖ 5V = 2.1A ឬ 2.4A ទើបវាបញ្ជាក់ពីមុខងារល្បឿនសាកពិតប្រាកដ ។
- កុំសាកបណ្តើរ ប្រើប្រាស់បណ្តើរ ញឹកញាប់ពេល (ជាពិសេសពេលកំពុងដំណើរការ 3G/4G លើទូរស័ព្ទផ្ទាល់) ហើយបើឧបករណ៍សាកលោកអ្នកមិនមានមុខងារ ការពារបណ្តុំចរន្តភ្លើងទេ វាងាយនឹងឡើងកម្តៅថ្មខ្លាំងណាស់ ហើយក្តៅៗទៅ វាគង់តែឡើងប៉ោងជាមិនខាន ។
Post a Comment