មិនថាជីវិតអ្នកល្អប្រពៃយ៉ាងណាក្តី ក៏វាមិនអាចផ្តល់អោយអ្នកនូវសេចក្តី រីករាយរហូតដែរ។ទឹកចិត្តដែលខំ បង្កើតឡើងសំរាប់ការរីករាយ វាពិបាកជាជាងការទទួលបាននូវភាពទុក្ខព្រួយពីមួយថ្ងៃទៅ មួយថ្ងៃ ។ មានពេលខ្លះយើងខ្លួនឯងមិនទាំងដឹងពី មូលហេតុដែលធ្វើអោយខ្លូនមានអារម្មណ៍មិនល្អបែបនេះទេ ។ ចំណុចទាំង ១០ ខាងក្រោមនេះជាវិធី សាស្រ្តដែលអាចជួយសំរួលទុក្ខព្រួយបាន៖
មានមនុស្សច្រើនណាស់ដែលចូលចិត្តញាំុម្ហូបហិល ទោះបី ជាវាកំពុងក្តៅប៉ុណ្ណាក្តី ។ ជាធម្មតានៅ ពេលដែលយើងបរិភោគម្ហូនហិលដូចជាម្រិច អាចធ្វើអោយសរីរាង្គរបស់យើងផលិតអរម៉ូន ‘Endorphins’ ដែលជួយសំរួលដល់អារម្មណ៍តាន់តឹងនៅក្នុងខ្លួន ពីព្រោះថា ជាតិហិលដែលមាននៅ ក្នុងម្រិចនឹងបញ្ជូនសារទៅ កាន់ខួរក្បាលថាសារពាង្គកាយកំពុងស្ថិតក្នុងការឈឺចាប់ ដែលជាហេតុធ្វើអោយវាបញ្ចេញ អរម៉ូននេះមកដើម្បី សំរួល ។
២ ប្រើប្រាស់ប្រេងដែលមានក្លិន
ក្លិន មានឥទ្ធិពលផ្សេងៗទៅលើអារម្មណ៍មនុស្សទូទៅដែលបានទទួលយកក្លិនទាំងនោះ។ មានវិធីសាស្រ្តក្នុងការលាយប្រេងជាច្រើន ដែលអាចធ្វើអោយមនុស្សទូទៅមានអារម្មណ៍ល្អ ជាមួយនឹងក្លិនផ្សេងៗដូចជាក្លិនក្រូច ផ្លែប៉ោម ម្លិះ ក្រូចឆ្មា ខ្ញិយ និង រុក្ខជាតិផ្សេងទៀតដែលផ្តល់ឥទ្ធិពលផ្សេងៗ ដូច្នេះមុននឹងប្រើប្រាស់គួរធ្វើការសាកសួរអោយបានច្បាស់ដើម្បី អោយត្រូវនឹងអារម្មណ៍អ្នក ។
៣ ស្តាប់ចម្រៀង
ចំរៀង ជាមួយនឹងបទភ្លេងកំសាន្តមួយចំនួនអាចធ្វើអោយអារម្មណ៍អ្នកផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស។នៅពេលដែលអារម្មណ៍មិនល្អ អ្នកគួរចងក្រងបទចម្រៀងសប្បាយៗ ដាក់មួយក្រុម ដូច្នេះវាងាយស្រួលក្នុងការរក និង ទទួលយកអារម្មណ៍ល្អៗដែលត្រូវបានសរសេរនៅ ក្នុងចម្រៀង នោះ។
៤ ធ្វើលំហាត់ប្រាណ
នរណាក៏ ដឹងដែរថាការហាត់ប្រាណអាចធ្វើមនុស្សរីករាយព្រោះវាជួយបង្កើន សារជាតិdopamine នៅក្នុងខួរក្បាល។យ៉ាងណាមិញ ការហាត់ប្រាណទាំងនេះ មិនតំរូវពេលវេលាយូរឡើយ គ្រាន់តែដើរ១០ នាទី ក៏អាចចាត់ទុកជាលំហាត់ប្រាណដែរ។
៥ សើច
អារម្មណ៍អាចផ្លាស់ប្តូរទៅ តាមការដែលយើងបញ្ចេញវា។ ការសើចអាចជាជំនួយក្នុងការផ្លាស់ប្តូរបរិយាកាសពី ស្មុគស្មាញមកជាល្អក្នុងខណៈពេលដ៏លឿនមួយ។ បើមិនអាចសើចចេញ ទេគួរណាតែរកជំនួយពីខាងក្រៅដូចជា មើលកំប្លែង រឿងមនោសញ្ចេតនា រឺក៏ វីដេអូផ្សេងៗ ដែលជំរុញអោយនាក់សើចចេញ ។
៦ ទទួលទាន ‘Chocolate’
សូកូឡា ជាថ្នាំបំបាត់ការឈឺចាប់ពីធម្មជាតិដែលអាចអោយសរីរាង្គបញ្ចេញអរម៉ូន ‘Endorphins’ ។ សូកូឡានេះមិនមែនសំដៅលើ សូកូឡាដែលគេផ្សាយដើម្បី ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងជាតិស្ករខ្ពស់ និងធាតុផ្សំច្រើននោះទេ ។អ្នកគួររកប្រភេទសូកូឡាណាមានរសជាតិដើម និងសុទ្ធ ឬ ប្រភេទដែលមានជាតិកាកាវប្រមាណ ៧០% ក្នុងនោះ។
៧ អនុវត្តការដឹងគន់
ពេលខ្លះរកមូលហេតុជាក់ស្តែងមួយដើម្បីបញ្ចេញសេចក្តីដឹងគន់ឭទៅ កាន់នរណាម្នាក់ ឬអ្វី ម្យា៉ងជារឿងដែរពិបាកណាស់ ប៉ុន្តែនៅពេលដែលយើងរំលឹកពី អ្វី ល្អៗដែលកើតឡើងក្នុងជីរិតនឹងធ្វើអោយយើងមានសេចក្តី រីករាយជាងមុន ។ រាល់ថ្ងៃសរសេរទុកនូវបំនងល្អដែលគេបានធ្វើមកលើយើង ឬយើងបានធ្វើសំរាប់ខ្លូន ហើយធ្វើការអរគុណ ឬរំលឹកគន់ចំពោះបំណងល្អទាំងនោះ នោះយើងនឹងទទួលបានដ៏ធូរស្រាលមួយនៅក្នុងខ្លួនអ្នក ។
៨ ចំណាយពេលនៅ ខាងក្រៅ
ចំណាយពេល២០ នាទី ក្នុងមួយថ្ងៃនៅខាងក្រៅដើម្បីស្រូបយកជាតិវីតាមីន D ត្រូវបានគេរកឃើញថាជាជំនួួយដែលធ្វើអោយអារម្មណ៍ប្រសើរឡើង ។៩ ចំណាយពេលនៅជាមួយមិត្តភក្តិ
នៅ ពេលដែលមិនសប្បាយចិត្តម្តងៗ អ្នកមិនគួរលាក់ទុកក្នុងចិត្តនោះទេ ។បបួលមិត្តភក្តិទៅក្រៅនិយាយគ្នាលេង ពីព្រោះការលេងសើចរបស់ពួកគេអាចជាថ្នាំ ដើម្បី ព្យាបាលទុកសោករបស់អ្នកបាន ។
១០ ញញឹម
១០ ញញឹម
ជាចុងក្រោយគឺ ធ្វើអោយខ្លួនញញឹម ។វាត្រូវបានបញ្ជក់ដោយអ្នកវិទ្យាសាស្រ្តថា ការញញឹមអាចធ្វើអោយអារម្មណ៍បានស្រស់ស្រាយជាងមុន ទោះអ្នកមិនអាចញញឹមចេញក្នុងខណៈពេលនោះក្តី អ្នកគ្ួរតែបន្លំរហូតទាល់តែអាចញញឹមពី ចិត្តបាន ។
អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
Post a Comment