បើតាមប្រវត្តិពិធី សែននំលោកខែនោះគឺ មិនមែនមានតែប្រជាជនចិននោះទេ ដែលរៀបចំពិធីនេះ គឺមានប្រជាជនវៀតណាមនិងកូរ៉េ ហើយក៏មានបណ្តាប្រទេស មួយចំនួនទៀតដែល គេគិតថាមានសាច់ញាតិ ជាប់សែស្រឡាយចិន វៀតណាមឬកូរ៉េនោះ។
ទាក់ទងនឹងពិធីសែននំលោកខែ នោះត្រូវបានគេជឿថា មានប្រវត្តិតាំងពីរជ្ជកាល ព្រះចៅអធិរាជ យ៉ាវ មកម៉្លេះ ។ តាមការតំណាលតៗគ្នាថា ពេលនោះមានព្រះអាទិត្យ១០រះ ក្នុងពេលតែមួយជាហេតុធ្វើឱ្យភពផែនដីឆេះ ដូច្នេះហើយទើបព្រះចៅអធិរាជ ប្រកាសរកអ្នកដែលមានជំនាញបាញ់ធ្នូ ទៅបាញ់បំបែកព្រះអាទិត្យឱ្យនៅសល់ មួយប៉ុណ្ណោះ ។ ក្រោយមកមាន អ្នកក្លាហានម្នាក់មានឈ្មោះ ហូវយី បានបាញ់បំបែកព្រះអាទិត្យអស់ ៩ដោយជោគជ័យទាំងលំបាក ទើបត្រូវព្រះចៅអធិរាជប្រទានថ្នាំជីវិត អមតៈមួយគ្រាប់ដល់ អ្នកក្លាហាន ហូវយី ប៉ុន្តែថ្នាំនោះត្រូវតម្រូវ ឱ្យមនុស្សកាន់សីលនិងតមអាហារមុន នឹងលេបថ្នាំជីវិតអមតះ។ ថ្ងៃមួយ ប្រពន្ធដ៏ស្រស់ស្អាត របស់អ្នកក្លាហាន ហូវយី មានឈ្មោះថា ឆាងអ៊ឺ ជាអ្នកតម្បាញផងនោះ បានប្រទះឃើញថ្នាំមួយគ្រាប់នោះ ក៏ យកលេបប្រុងសម្លាប់ខ្លួនព្រោះ ដោយសារប្តីរបស់ខ្លួនត្រូវ កាន់សីលយូរខែ ក៏ស្រាប់តែខ្លួនរបស់នាង អណ្តែតឡើងទៅ លើអាកាស រហូតដល់ព្រះច័ន្ទ ហើយក៏រស់នៅទីនោះជារៀងរហូត ចោលប្តី ដូច្នេះហើយ ទើបគេគិតថាសម្រស់ព្រះច័ន្ទ ដែលស្អាតនោះហើយ គឺជាសម្រស់របស់ព្រះនាង ឆាងអ៊ឺ បានក្លាយជាទេវតារស់នៅជាមួយសត្វ ទន្សាយជាច្រើន ក្បាល។ តាំងពីពេលនោះមកមនុស្ស មួយចំនួនតែងឃើញ រូបស្ត្រីម្នាក់អង្គុយត្បាញ និងខ្លះទៀតឃើញរូបសត្វទន្សាយ ក៏មាន។ តាមការតំណាលតៗគ្នានោះហើយ ដែលធ្វើឱ្យគេជឿថាមានទេវតា នៅក្នុងព្រះច័ន្ទ ដូច្នេះហើយទើបជា រៀងរាល់ថ្ងៃបុណ្យនំលោកខែ ដែលឃើញព្រះច័ន្ទពេញវង់ល្អនោះ គេតែងតែយកនំ និងម្ហូបខ្លះមានបង្អែម ដើម្បីថ្វាយព្រះនាងឆាងអ៊ឺ។
ដោយឡែកនៅថ្ងៃនោះដែរ គេតែងតែឃើញមានគោម នៅតាមរបងផ្ទះ ឬក្មេងៗកាន់លេងកម្សាន្ត នៅតាមដងផ្លូវជាដើម ដែលនោះគេជឿថាពន្លឺភ្លើង នៃគោមកាន់តែភ្លឺ សុភមង្គល និងជ័យជំនះតែងតែកើតមាន ដល់អ្នកនោះនិងក្រុមគ្រួសាររបស់គេ ។ បច្ចុប្បន្ននេះគោមភ្លើងទៀនស្ទើរ តែត្រូវបានគេឈប់លក់ហើយ នៅតាមតំបន់មួយចំនួនពីព្រោះត្រូវបាន គេអះអាងថាងាយនឹងបង្កគ្រោះ អគ្គិភ័យ ដោយឡែកត្រូវបានគេប្តូរជា គោមអំពូលអគ្គិសនីតូចៗជំនួសវិញ ។ ចំណែកនៅតាមហាងនានា និងផ្ទះសម្បែងគេមានរៀបចំម្ហូប អាហារបរិភោគជួបជុំគ្រួសារ និងមិត្តភក្តិ កម្សាន្តហូបនំលោកខែ ជាមួយទឹកតែ រីឯអ្នកខ្លះគេចេញទៅមើលព្រះច័ន្ទដ៏ ស្រទន់រះពេញវង់ជាមួយក្រុម គ្រួសារមិត្តភក្តិជាដើម ។
ពិធីសែននំលោកខែ ឬហៅបានម៉្យាងទៀតថា ពិធីបង្ហោះគោមត្រូវបាន គេរៀបចំឡើង នៅខែកញ្ញាឬ ខែតុលាតាមទំនៀមទម្លាប់ របស់ប្រជាជនចិន។ មូលហេតុដែលគេជ្រើសរើស យកអំឡុង ខែកញ្ញា ឬ តុលាពីព្រោះជារៀងរាល់ឆ្នាំ ដោយសារខែទាំងពីរនេះ គឺនៅពាក់កណ្តាលរដូវលំហើយរបស់ពួកគេ ចំណែក ក្នុងចំណោម ខែទាំងពីរមានតែមួយថ្ងៃ ប៉ុណ្ណោះដែលគេជឿថា ជាថ្ងៃដែលមើលឃើញព្រះច័ន្ទ មូលស្អាតបំផុត។ តាមអត្ថបទបកប្រែមួយស្តីពីប្រវត្តិពិធី សែននំលោកខែ បានឱ្យដឹងថា មិនមែនមានតែប្រជាជនចិននោះទេ ដែលរៀបចំពិធីនេះ គឺមានប្រជាជនវៀតណាមនិងកូរ៉េ ហើយក៏មានបណ្តាប្រទេស មួយចំនួនទៀតដែល គេគិតថាមានសាច់ញាតិ ជាប់សែស្រឡាយចិន វៀតណាមឬកូរ៉េនោះ។ ទាក់ទងនឹងពិធីសែននំលោកខែ នោះត្រូវបានគេជឿថា មានប្រវត្តិតាំងពីរជ្ជកាល ព្រះចៅអធិរាជ យ៉ាវ មកម៉្លេះ ។ តាមការតំណាលតៗគ្នាថា ពេលនោះមានព្រះអាទិត្យ១០រះ ក្នុងពេលតែមួយជាហេតុធ្វើឱ្យភពផែនដីឆេះ ដូច្នេះហើយទើបព្រះចៅអធិរាជ ប្រកាសរកអ្នកដែលមានជំនាញបាញ់ធ្នូ ទៅបាញ់បំបែកព្រះអាទិត្យឱ្យនៅសល់ មួយប៉ុណ្ណោះ ។ ក្រោយមកមាន អ្នកក្លាហានម្នាក់មានឈ្មោះ ហូវយី បានបាញ់បំបែកព្រះអាទិត្យអស់ ៩ដោយជោគជ័យទាំងលំបាក ទើបត្រូវព្រះចៅអធិរាជប្រទានថ្នាំជីវិត អមតះមួយគ្រាប់ដល់ អ្នកក្លាហាន ហូវយី ប៉ុន្តែថ្នាំនោះត្រូវតម្រូវ ឱ្យមនុស្សកាន់សីលនិងតមអាហារមុន នឹងលេបថ្នាំជីវិតអមតះ។ ថ្ងៃមួយ ប្រពន្ធដ៏ស្រស់ស្អាត របស់អ្នកក្លាហាន ហូវយី មានឈ្មោះថា ឆាងអ៊ី ជាអ្នកតម្បាញផងនោះ បានប្រទះឃើញថ្នាំមួយគ្រាប់នោះ ក៏ យកលេបប្រុងសម្លាប់ខ្លួនព្រោះ ដោយសារប្តីរបស់ខ្លួនត្រូវ កាន់សីលយូរខែ ក៏ស្រាប់តែខ្លួនរបស់នាង អណ្តែតឡើងទៅ លើអាកាស រហូតដល់ព្រះច័ន្ទ ហើយក៏រស់នៅទីនោះជារៀងរហូត ចោលប្តី ដូច្នេះហើយ ទើបគេគិតថាសម្រស់ព្រះច័ន្ទ ដែលស្អាតនោះហើយ គឺជាសម្រស់របស់ព្រះនាង ឆាងអ៊ី បានក្លាយជាទេវតារស់នៅជាមួយសត្វ ទន្សាយជាច្រើន ក្បាល។ តាំងពីពេលនោះមកមនុស្ស មួយចំនួនតែងឃើញ រូបស្ត្រីម្នាក់អង្គុយត្បាញ និងខ្លះទៀតឃើញរូបសត្វទន្សាយ ក៏មាន។ តាមការតំណាលតៗគ្នានោះហើយ ដែលធ្វើឱ្យគេជឿថាមានទេវតា នៅក្នុងព្រះច័ន្ទ ដូច្នេះហើយទើបជា រៀងរាល់ថ្ងៃបុណ្យនំលោកខែ ដែលឃើញព្រះច័ន្ទពេញវង់ល្អនោះ គេតែងតែយកនំ និងម្ហូបខ្លះមានបង្អែម ដើម្បីថ្វាយព្រះនាងឆាងអ៊ី ។ ដោយឡែកនៅថ្ងៃនោះដែរ គេតែងតែឃើញមានគោម នៅតាមរបងផ្ទះ ឬក្មេងៗកាន់លេងកម្សាន្ត នៅតាមដងផ្លូវជាដើម ដែលនោះគេជឿថាពន្លឺភ្លើង នៃគោមកាន់តែភ្លឺ សុភមង្គល និងជ័យជំនះតែងតែកើតមាន ដល់អ្នកនោះនិងក្រុមគ្រួសាររបស់គេ ។ បច្ចុប្បន្ននេះគោមភ្លើងទៀនស្ទើរ តែត្រូវបានគេឈប់លក់ហើយ នៅតាមតំបន់មួយចំនួនពីព្រោះត្រូវបាន គេអះអាងថាងាយនឹងបង្កគ្រោះ អគ្គិភ័យ ដោយឡែកត្រូវបានគេប្តូរជា គោមអំពូលអគ្គិសនីតូចៗជំនួសវិញ ។ ចំណែកនៅតាមហាងនានា និងផ្ទះសម្បែងគេមានរៀបចំម្ហូប អាហារបរិភោគជួបជុំគ្រួសារ និងមិត្តភក្តិ កម្សាន្តហូបនំលោកខែ ជាមួយទឹកតែ រីឯអ្នកខ្លះគេចេញទៅមើលព្រះច័ន្ទដ៏ ស្រទន់រះពេញវង់ជាមួយក្រុម គ្រួសារមិត្តភក្តិជាដើម ។
Make Money Online : http://ow.ly/KNICZ
Make Money Online : http://ow.ly/KNICZ
Post a Comment